Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង អនុវត្ត​ភារកិច្ច​របស់ខ្លួន​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​នាពេល​កន្លងមកនេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន រួមចំណែក​ធ្វើ​ឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់​សេវាសាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្ដល់​ជា​ប្រយោជន៍ ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

​លោក​អភិបាលខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ខែមករា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​តំណាង​ព្រះរាជអាជ្ញា​ខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។

ទន្ទឹមនេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖

​ទី​១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យ​បានល្អ​ប្រសើរ។​

​ទី​២.​មន្ទីរ​-​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​សហការ និង​គាំទ្រ ដល់​ការប្រមូល​ពន្ធដារ ពន្ធគយ និង​ពន្ធ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​តាម​ផែនការ​កំណត់ ។​

​ទី​៣.​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បន្ត​តាមដាន​ការប្រមូល​ផល​ស្រូវ​រដូវវស្សា និង​ការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ស្រូវប្រដេញទឹក ជាពិសេស​ត្រូវមាន​វិធានការ​រក្សា​ទឹក​ទុក សម្រាប់​ត្រៀម​អន្តរាគមន៍​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ។​

​ទី​៤.​មន្ទីរ​-​អង្គភាព កម្លាំង​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ។​

​ទី​៥.​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​សារជាថ្មី​ម្ដងទៀត លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រប់​អង្គភាព​-​ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួល​ដី​នៅតាម​បណ្តោយ​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​ជាដាច់ខាត ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×