Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​លោកសង្ឃ​ចិន ធ្វើ​សកម្មភាព​ដើរ​រ៉ៃ​អង្គា​សលុយ និង​លក់ គ្រាប់អង្កាំ​ជ័រ ផ្ទុយ​ពី​គោលការណ៍​ច្បាប់​កម្ពុជា​

spot_img

​កំពង់ស្ពឺ ​៖ សង្ឃ​ជនជាតិ​ចិន និង​ជន​ស៊ីវិល​ជា​ជនជាតិ​ចិន ដែល​បងប្អូន ធ្លាប់តែ​ឃើញ​ធ្វើ​សកម្មភាព​ដើរ​រ៉ៃ​អង្គា​សលុយ និង​លក់ គ្រាប់អង្កាំ​ជ័រ គ្រប់​ទីកន្លែង ដែលជា​សកម្មភាព​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ របស់​ព្រះរាជា​ណា​កម្ពុជា ត្រូវ​សមត្ថកិច្ច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ សូ​គី​មិច គីរីរម្យ​ក្នុងភូមិ​ផ្សា ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ជំនាញ​នគរបាល អន្ដោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរ​បា ល​ខេត្តកំពង់ស្ពឺ ប្រតិបត្តិ​ការឃាត់ខ្លួន​ជនបរទេស ជនជាតិ ចិន ចំនួន ២​នាក់ ដើរ​ធ្វើ​សកម្មភាព​គ្មាន​គោលដៅ​ច្បាស់លាស់ និង​សកម្មភាព​រៃ អង្គាសប្រាក់ លក់​សម្ភារៈ​ខ្សែដៃ​អង្កាំ​ជ័រ នៅ ស្រុក​ភ្នំស្រួច​។ កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ វេលា ម៉ោង​2​និង​10​នាទី​ទៀបភ្លឺ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច ល្បាត​ដល់​ចំណុច KM62-63 ភូមិ​អន្លង់​ថ្លឹង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រទះឃើញ​និង​ធ្វើការ​ឃាត់ខ្លួន ជនបរទេស សញ្ជាតិ​ចិន​១​នាក់ ឈ្មោះ​PENG.QINJUN ភេទ​ប្រុស ឆ្នាំ​កំណើត 14.OCT.1989 លិខិតឆ្លងដែន E.០៦៩២៣៨១៤ ទិដ្ឋាការ​EI០១១៨៣៤៥០ ផុតកំណត់ 9.JAN.2019 ធ្វើការ សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ទើប​ដឹងថា ជនជាតិ​ចិន​នេះ​គ្មាន​គោលដៅ ច្បាស់លាស់ គ្មាន​មុខរបរ និង​គ្មាន​ទីលំនៅ​ពិតប្រាកដ ដើរ​អណាថា​(​សតិ​មិន​ប្រក្រតី​)​។

កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ សូ​គី​មិច គីរីរម្យ ក្នុងភូមិ​ផ្សា ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច មាន​សង្ឃ ជនបរទេស សញ្ជាតិ​ចិន ឈ្មោះ YAN FENGLONG ភេទ​ប្រុស ឆ្នាំ​កំណើត 04.MAR.1961 លិខិតឆ្លងដែន​លេខ EB07 049085 ជនជាតិ ចិន (​សង្ឃ​) ទិដ្ឋាការ 16.OCT.2018-17.JAN.2019 ដើរ​ធ្វើ​សកម្មភាព​រៃអង្គាសប្រាក់ និង​លក់​សម្ភារៈ ខ្សែដៃ​អង្កាំ​ជ័រ ត្រូវបាន​នគរបាល​ឃាត់ បញ្ជូនមក​ជំនាញ អន្ដោប្រវេសន៍ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​សាកសួរ អំពី​សកម្មភាព ដែល​បាន​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រោយ​ពិនិត្យ​ឯកសារ​ជំនាញ​អន្ដោប្រវេសន៍ សម្រេច​ធ្វើការ​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ (​ន​៧) ដើម្បី​បន្ត​នីតិវិធី​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×