Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រួមគ្នា លុបបំបាត់​បទល្មើស​ស​ម្អា​ត​លុយ របស់​ជនល្មើស ដែល​កើតចេញពី​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត​

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានធ្វើ​បទ​បង្ហាញ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ជូន​នាយ នាយរង នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបង្ហាញ​ពី​នីតិក្រម និង​បទល្មើស​ផ្សេងៗ ដែល​អាច​រុញច្រាន​ឲ្យ​សមត្ថកិច្ច​ជាប់​នឹង​បទល្មើស​ពុករលួយ ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រួមគ្នា លុបបំបាត់​បទល្មើស​ស​ម្អា​ត​លុយ របស់​ជនល្មើស ដែល​កើតចេញពី​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត ឲ្យ​បានល្អ​។​

​អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ប្តេជ្ញាចិត្ត ក្នុងការ​រួមចំណែក ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ និង​ធ្វើការ​កែលម្អ​មន្ត្រីនគរបាល​មួយចំនួន​ផងដែរ ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×