Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រាប់​ពី​វិធានការ ការពារ​សុខភាព​នៅពេល​មាន​អាកាសធាតុ​ត្រជាក់​

spot_img

​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ជូន​សាធារណជន​ស្តីអំពី​វិធានការ ការពារ​សុខភាព នៅពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។ បច្ចុប្បន្ននេះ អាកាសធាតុ​មានការ​ប្រែប្រួល ហើយ​ខ្យល់​ត្រជាក់​នៃ​រដូវរងា​ក៏បាន​មកដល់​ហើយ ដូច្នេះ ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន​និង​ក្រុមគ្រួសារ​ឲ្យ​បានល្អ និង​ចៀស​ផុតពី​ជំងឺ​ត​ម្តា​ត់​ដែល​អាច​កើតមាន​ជាយថាហេតុ បណ្តាលមកពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង នូវ​សារ​អប់រំ​សុខភាព ការបង្ការ សុខភាព​។

​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​ថ្លែងថា ក្នុងចំណោម​ជំងឺ​តាម​រដូវ​កាល ដែល​ជួបប្រទះ​ញឹកញាប់ ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ចន្លោះ​ពី​ខែធ្នូ ដល់​ខែមករា នៃ​ឆ្នាំ គឺ​ភាគច្រើន​មាន​ជំងឺ​ផ្លូវដង្ហើម​ដែល​មិនត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល់​លែ​ក​ហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម​បណ្តាលមកពី​វីរុស និង​មេរោគ​ស្ត្រិ​ប​គូ​កូក ដែល​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា គ្រុនផ្តាសាយ ហៀរ​សំបោរ រលាក​បំពង់ក ក្អក និង​រលាក​ក្រពះ​ពោះវៀន ដោយ​ពពួក​វីរុស ជាដើម ដូច្នេះ​ត្រូវ​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់​មួយ​និង​ស្រោមដៃ​រងា ដើម្បី​ការពារ​កុំ​ឲ្យ​ធាតុ​ត្រ​ជា​ប៉ះ​ខ្លួនប្រាណ ដោយ​ចំហរ ធ្វើយ៉ាងណា​ឲ្យ​មានការ​រក្សា​កំដៅ​ក្នុង​ជាធម្មតា ជាដើម​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×