Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្ត្រ​ធម្មជាតិ​ទាំងនេះ​អាចជួយ​បាន បើ​អ្នក​ឧស្សា​ហ៍​មាន​ស្ត្រេ​ស

spot_img

​ខាងក្រោម​នេះ CEN សូម​ណែនាំ​វិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន ដែល​អាចជួយ​ឲ្យ​អ្នក​បំផុត​ស្ត្រេ​សបាន​។ បើ​អ្នក​ឧស្សាហ៍​មាន​ស្ត្រេ​ស ចូរ​អនុវត្តន៍​តាម​វិធី​មួយចំនួន​ដូចខាងក្រោម ​៖

ដាំ​ដើម​រុក្ខជាតិ​

​របស់​ទាំងនេះ​អាចជា​របស់​លុបបំបាត់​ភាព​ស្ត្រេ​ស​យ៉ាង​អស្ចារ្យ ព្រោះ​វា​នឹង​បង្កើតបាន​នូវ​បរិយាកាស​ដ៏​ល្អ​ផូរផង់​ក្នុងផ្ទះ​។ ដូច្នេះ​វា​អាចជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការបញ្ចេញចោល​នូវ​រុក្ខជាតិ​ជ័រៗ​ចេញពី​បន្ទប់ ហើយ​ជំនួស​វិញ​នូវ​រុក្ខជាតិ​ពិតៗ​វិញ​។​

ពន្លឺ​ធម្មជាតិ​

​បើសិនជា​អ្នក​មិន​ព្រម​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ទេ អ្នក​អាច​នឹងមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើន បាក់​ទឹកចិត្ត និង​មាន​បញ្ហា​សុខភាព​ថែមទៀត​។ កាលណា​អ្នកជំរុញ​ខ្លួនឯង​ប៉ះពាល់​នឹង​ពន្លឺ​ធម្មជាតិ​កាន់តែច្រើន អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ល្អ​ទាំង​ផ្លូវកាយ​និង​ចិត្ត​។ ដូច្នេះ​ក្នុង​បន្ទប់​គួរតែ​បើកទ្វារ​ដើម្បី​អនុញ្ញាតិ​ពន្លឺព្រះអាទិត្យ​ចូល​ខ្លះ​ហើយ​។​

​ទឹក​ហូរ​

ការហូរ​របស់​ទឹកនឹង​បង្កើតបាន​នូវ​សម្លេង​ពោរពេញ​ដោយ​ភាព​រីករាយ ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ល្អ​។ ដូច្នេះ ចូរ​ដាក់​ផើង​ទឹក​ហូរ​មួយ​ក្នុងផ្ទះ​ដើម្បី​ជំរុញ​ដល់​ថាមពល​ក្នុង​រាងកាយ​ទៅ​ ។​

ផ្កា​ចម្រុះ​ពណ៌​

​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​លុបបំបាត់​ភាព​ស្ត្រេ​ស​ក្នុង​ជីវិត​គឺ ការដាក់​ផ្កា​ចម្រុះ​ពណ៌​ក្នុង​បន្ទប់​គេង​។ ផ្កា​នឹង​ជួយ​សម្រួល​ដល់​អារម្មណ៍ និង​ជួយ​ផ្តាច់​នូវ​អារម្មណ៍​តានតឹង​ដែល​បានមកពី​ខាងក្រៅ​បាន ​។​

សម្លេង​ធម្មជាតិ​

​សម្លេង​របស់​ធម្មជាតិ​អាចជួយ​ឲ្យ​បេះដូង​ដើរ​ធម្មតា​វិញ ព្រមទាំង​សម្រួល​ដល់​សរសៃប្រសាទ​ដែល​កំពុងតែ​នឿយហត់​បាន​។ ដូច្នេះ អ្នក​គ្រាន់តែ​ប្រើពេល​វេលា​ខ្លះ​លេង​ជាមួយ​សត្វ​បក្សី ឬ​ទះ​ទឹក​លេង​ក៏បាន​ដែរ​។ ចំពោះ​សម្លេង​ទឹកភ្លៀង និង​សម្លេង​ទឹក​ហូរ​ក៏​អាចជួយ​ឲ្យ​ធូរស្រាល​ក្នុង​អារម្មណ៍​ច្រើន​ដែរ ​៕ សុភ័ក្ត្រ

​ប្រភព​៖ health

spot_img
×