Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំ​បែ​​ក​​សំណុំ​រឿង​​ឃាត​កម្ម​ រំ​លោភ​​សម្លាប់​​ក្មេង​ស្រី​ នៅ​​ស្រុក​​ព្រៃ​កប្បាស​ ចាប់​ឃាត​ករ​​ម្នាក់

spot_img

​​តាកែវ​ ៖​ ឃាត់​ករ​ដៃដល់​រំលោភ​សម្លាប់​ក្មេងស្រី​រងគ្រោះ​អាយុ​៩​ឆ្នាំ ​យកទៅ​បោះចោល​ក្នុង​ទឹកស្រះ នៅ​ស្រុក​ព្រៃកប្បាស​កាលពី​ថ្ងៃ ០៣ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នា​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ខាងមុខ​ក្លោងទ្វា​វត្ត​ចម្ប៉ា ឃុំ​ចម្ប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពី​រូបគេ​ដែល​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាន ២១​ថ្ងៃ​។​

​សូមបញ្ជាក់​ផងដែរ​រថា ការ​បំបែកសំណុំរឿង​ឃាត់​កម្ម​ខាងលើនេះ គឺមាន​ការបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​ពី​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយនិង​កំលាំង​នៅ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ និង​បំបែកសំណុំរឿង​នេះ​អោយបាន​លឿន​បំផុត ដើម្បី​យក​ឃាតករ​ដៃ​ឆៅ​រូប​នោះមក​ធ្វើការ​ផ្តន់ទារ​ទោស​តាមច្បាប់ ។​

​លោក ជុំ ឈឿន អធិការនគរបាល​ស្រុក​ព្រៃកប្បាស បានអោយដឹងថា ជនដៃដល់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សម្លាប់​ទៅលើ​ក្មេងស្រី​រងគ្រោះ ​រួច​បាន​រត់គេចខ្លួន​អស់​រយៈពេល​២១​ថ្ងៃ ​លុះ​ភ្លេចខ្លួន​ក៏បាន​វិល​ត្រឡប់​មកវិញ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​នៅ​ចំនុច​ក្លោងទ្វា​វត្ត​ចំប៉ា​ដោយ​ជនដៃដល់​មានឈ្មោះ​យ៉េន ធី ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ជម្ពូ​ព្រឹក្សា ឃុំ​ចម្ប៉ា ស្រុក​ព្រៃកប្បាស ។

គួ​ររំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​៣ ១២ ២០១៨ វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​កន្លងទៅនេះ​ជនដៃដល់​បាន​ចាប់រំលោភ​រួច​សម្លាប់​ទៅលើ​ក្មេងរងគ្រោះ​ឈ្មោះ ឆៃ លីការ ភេទ​ស្រី​អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ឃាតករ​បាន​យក​សាកសព​ទៅ​បោះចោល ក្នុង​ទឹកស្រះ ពី​ខាងលិច​ផ្ទះ​រួច​ក៏​រត់គេចខ្លួន​បាត់ទៅ​។​

​បើតាម​ចម្លើយសារភាព​របស់​ឃាតករ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​ខាងលើ បាន​ទៅ​ស្ទូង​នៅ​ស្រែ​ជាមួយនិង​ជីដូន​របស់គេ ក្រោយពី​ជីដូន​របស់គេ​ត្រឡប់ទៅផ្ទះ​មុន ក្មេងស្រី​រងគ្រោះ​គឺ​នៅចាំ​នៅ​ស្រែ ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​ជា​ឃាតករ​នោះ បាន​ទៅ​ល្បួង​ក្មេងស្រី​រងគ្រោះ​នោះ រួច​នាំមក​ផ្ទះ​របស់គេ ហើយ​បានអោយ​លុយ​ទៅ​ក្មេងស្រី​រងគ្រោះ​នោះ​ចំនួន ២​ម៉ឺន​រៀល ជា​ថ្នូ​ល​និង​ការ​អោបថើប តែ​នៅពេល​ដោយ​អោបថើប​យូរ​ទៅៗ ក្មេងស្រី​រងគ្រោះ​នោះបាន​ស្រែ​អោយគេ​ជួយ ភ្លាមនោះ​រូបគេ​មានការ​ភ័យ​ស​ម្ប៉ា​យ៉ាងខ្លាំង ក៏​សម្រេចចិត្ត​ច្របាច់ករ​សម្លាប់​ក្មេងស្រី​នោះ​រួច​យកមក​បោះ​ចូលក្នុង​ទឹកស្រះ​តែម្តងទៅ៕ ដោយ ៖ តាកែវ​

spot_img
×