Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​យក​ទៅជូន​ជនក្រីក្រ​ចាស់ជរា​នៅក្នុង​ឃុំ​ចន្ទ្រា​

spot_img

​ខេត្តស្វាយរៀង ៖ ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​រប​ស់លោក​ឧកញ៉ា លី យូ​គៀក ទីប្រឹក្សា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន អង្គរក្ស សម្ដេច​តេ​ជោ​ត្រូវបាន​លោក ធឿន រដ្ឋា តំណាង​លោក​ឧកញ៉ា លី យូ​គៀក​នាំយក​ទៅជូន​លោក​យាយ​លោកតា​ចាសជរា​ក្រីក្រ​មួយ​គ្រួសារ​នៅ​ភូមិ​សែន​ត ឃុំ​ចន្ទ្រា​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​កាលពី ថ្ងៃទី​២៣ ​ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​។​

​លោក ធឿន រដ្ឋា បានអោយដឹងថា​ដើម្បី​ផ្សារភ្ជាប់​និង​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ដោយ​នាពេល​កន្លង​មក ឯកឧត្តម​លី​យូ​គៀក​និង​លោកជំទាវ​តែងតែ​គិតគូរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ពិសេស ជន​ចាស់ជរា​គ្មាន​ទីពឹង​ទើប​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ព្រមទាំង​ទិញ​សម្ភា​រះ​គ្រឿង​ឧបភោគបរិភោគ​មួយ​​ចំនួន​ចែកជូន​ជាច្រើន​គ្រួសារ​រួចមកហើយ​។​

​លោក​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោកតា​លោកយាយ​ត្រូវ​ឲ្យ​ខិតខំ​ថែរក្សា​សុខភាព មាន​អនាម័យ​ក្នុងការ​រស់នៅ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ការពារ​ជម្ងឺឆ្លង​នានា​ដែល​បណ្តាលមកពី​ការ​កង្វះ​អនាម័យ ហើយ​ប្រឹងប្រែង​ប្រកប​របរ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​គ្រួសារ​ ។​

​សូមបញ្ជាក់ថា​គ្រឿងឧបភោគ​បរិភោគ​ដែល​ប្រគល់ជូន​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ​មានឈ្មោះ​ជន​ឡូ​អាយុ​៦៧​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះ​ង៉ែត​ឡាយ​អាយុ​៥៩​ឆ្នាំ​រួមមាន អង្ក​៥០​គីឡូ មី​២​កេះ ត្រីខ​២​យួ ទឹកត្រី​២​យួ​ទឹក​ស៊ីអ៊ីវ​២​យួ ទឹក​ផ្លែឈើ​១​កេះ ទឹក​សុទ្ធ​វី​តា​ល​១​កេះ​ត្រីងៀត​២​គីឡូ ប៊ីចេង​២​គីឡូ ស្កសរ​២​គីឡូ ទឹកដោះគោ​២​យួរ និង​ថវិកា​៤០​ម៉ី​ន​រៀល​ផងដែរ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×