Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ​ការងារ រីកចម្រើន ជួប​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់គ្នា​មុនពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ​។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ មានឱកាស​រកឃើញ​គូព្រេង ។​

​ឆ្នាំឆ្លូវ ៖ ការងារ ប្រព្រឹត្តទៅ​ជាធម្មតា ពុំ​កើត​មានរឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា រឿង​ផ្ទាល់ខ្លួន ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ចំណូល​មិន​នឹងនរ ។ មនោសញ្ចេតនា មិនត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។

​ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាង​មិនបាន​ដូច​បំណង តែដោយសារ​នៅមាន​អ្នក​ជួយ ហេតុនេះ​រាល់​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិនត្រូវ​ខ្ជះខ្ជាយ​លុយកាក់ ។ មនោសញ្ចេតនា មានឱកាស​រកបាន​គូជីវិត ។​

​ឆ្នាំថោះ ៖ ការងារ មិន​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​រកស៊ី​ទទួល​ផល​ចំណេញ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំរោង ៖ ការងារ មាន​ភាពងាយស្រួល ទោះ​ធ្វើ​អ្វី​ក៏​អាច​សម្រេច​ដូច​បំណង ។ លុយកាក់ ថ្ងៃនេះ​ល្អ​បំផុត​សម្រាប់​វិនិយោគ​ម្នាក់ឯង ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

ឆ្នាំ​ម្សាញ់ ៖ ការងារ ដំណើរការ​ដោយ​រលូន ពុំ​ជួប​ការលំបាក​ឬ​ឧបសគ្គ​អ្វី​មករា​រាំង ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​សារភាព​ស្នេហ៍ ។​

​ឆ្នាំមមី ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ មិនត្រូវ​រឹងរូស​គួរ​ស្តាប់​យោបល់​អ្នក​នៅ​ជុំវិញ​ក្នុងការ​គ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំមមែ ៖ ការងារ មាន​អ្នក​ជួយ​យកអាសា ហេតុនេះ​រាល់​ការលំបាក សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសុខដុមរមនា ។​

​ឆ្នាំវក ៖ ការងារ អំណោយផល​ល្អ ទោះបី​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ជា​ថ្ងៃ​សម្រាប់​ការរក​លាភ​ផ្លូវ​ឆ្ងាយ ។ មនោសញ្ចេតនា គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​ជាងនេះទៀត​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំរកា ៖ ការងារ ល្អប្រសើរ សម្រេចបាន​ជោគជ័យ​ច្រើន ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃនេះ​ពុំ​សមស្រប​សម្រាប់​ការចែក​ផ្លូវ ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​រីកចម្រើន​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ពុំមាន​អ្វី​លេចធ្លោ នៅ​ធម្មតា ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំកុរ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន​ក្នុង​ការងារ ចូរ​ទទួលយក​យោបល់​របស់​គ្រប់គ្នា ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា គួរ​អត់ឱន អធ្យាស្រ័យ​ចំពោះ​គូស្នេហ៍ ៕​

spot_img
×