Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ប្រជាពលរដ្ឋ​នៅ​ក្រោយ​ផ្សារ​ទឹកថ្លា បំផ្លាញ​ផ្ទះ​អស់​៥​ខ្នង ​និង​រថយន្ត​១​គ្រឿង​

spot_img

​ភ្នំពេញ​៖ អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​ផ្សារ​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​ម៉ោង​ជាង​៣​រសៀល ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បំផ្លាញ ផ្ទះ​អស់​៥​ខ្នង និង​សម្ភារៈ​នៅក្នុង​ផ្ទះ ត្រូវ​អគ្គិភ័យ​បំផ្លាញ​គ្មាន​លស់​។​

​លោក ព្រហ្ម យ៉​ត នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ច​លំបាក​ក្នុង​ការជួយ​អន្ដរាគមន៍​ខ្លាំងណាស់ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត ។ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១០​គ្រឿង​។ អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ​ចំនួន​៥​ខ្នង​ខ្ទេច​សល់ និង​រថយន្ដ​មួយ​គ្រឿង​ផងដែរ​។ សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ពី មូលហេតុ​នៃ​ហេតុការណ៍​នេះ នៅឡើយ​ទេ​៕ ដោយ​៖​កូឡាប​

spot_img
×