Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​កូន​ខែ្មរ នៅតែ​បន្ត​ហូរ​និង​ស្លាប់​ឥត​ឈប់ ដោយ​មរតក​សង្គ្រាម , យក​ភ្លើង​ដុត​គល់ឈើ ផ្ទុះ​គ្រាប់​៦០​មិល្លីម៉ែត្រ ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ​

spot_img

​បាត់ដំបង ៖ ២​នាក់​ប្ដី​ប្រពន្ធ យក​ភ្លើង​ទៅ​ដុត​គល់​ដើមឈើ​ធំ ដែល​កូនឈើ​តូចៗ​ដុះ​ព័ទ្ធ រហូតដល់​ឆេះ​ខ្លាំង ស្រាប់តែ​ផ្ទុះ​គ្រាប់​លាន់​កក្រើក បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​ភ្លាមៗ រីឯ​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​បួរ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ធ្នូ នេះ ស្ថិតនៅ​ចំណុច​បឹង​អន្ទង់ ស្ថិតក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នោះ បុរស​ជា​ប្ដី​ឈ្មោះ​ជាតិ អាយុ​ប្រហែល​៥០​ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ រីឯ​ប្រពន្ធ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​បួរ​។ ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ស ឃុំ​តានី ស្រុក​ទូក​មាស ខេត្តកំពត បានមក​ស្នាក់នៅ​បណ្តោះអាសន្ន ធ្វើ​កម្មករ​កាប់​ដំឡូង​មី នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​យក​ភ្លើង​ទៅ​ដុត​ព្រៃឈើ​តូចៗ​ដុះ​ជុំវិញ​គល់​ដើមឈើ​ធំ ដោយ​មិនបាន​ដឹងថា គល់ឈើ​នោះ មាន​គ្រាប់កាំភ្លើង​កប់​ចោល​នោះទេ លុះ​ដុត​ឆេះ​ស្រាប់តែ​ផ្ទុះ​គ្រាប់​លាន់​កក្រើក បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​ភ្លាមៗ រីឯ​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​បួរ​។​

​បើតាម​ការបំភ្លឺ​ខ្លះៗ​ពី​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​នោះ បាន​យក​ភ្លើង​ទៅ​ដុត​គល់ឈើ​នៅក្នុង​ចំការ ដើម្បី​យក​សត្វ​ព្រូត តែ​ពួកគាត់​មិនបាន​ដឹងថា ក្នុង​គល់ឈើ​នោះ មាន​គ្រាប់កាំភ្លើង​ទេ​។ ពេលដែល​ដុត​ភ្លើង​ឆេះ​ប្ដី​ប្រពន្ធ​នេះ មិន​ទៅណា​ឆ្ងាយ​ពី​គល់ឈើ​ទេ ទើប​ពេល​គ្រាប់​៦០​មិល្លីម៉ែត្រ​ផ្ទុះ បណ្ដាល​ឲ្យ​ត្រូវ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​តែម្ដង​។ ប្ដី​ប្រពន្ធ​នេះ ជា​ជន​ចំណាកស្រុក មក​ធ្វើ​កម្មករ​កាប់​ដំឡូង​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ តែ​អកុសល បាន​ជួប​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​៦០​មិ​លី្ល​ម៉ែត្រ ស្លាប់​២​នាក់​ប្តី​ប្រពន្ធ​! គ្រោះថ្នាក់​កើតឡើង​នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ តាម​ព័ត៌មាន​បឋម ទាំង​២​នាក់ ប្តី​ប្រពន្ធ គាត់​ដុត​គល់ឈើ​ប្រហោង ដើម្បី​យក​ទឹក​និង​ផ្លិត​ព្រួត ប្រហែល​មិនដឹងថា មាន​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កន្លែង​គល់ឈើ​នោះទេ​។ ឈាម​កូន​ខែ្មរ នៅតែ​បន្ត​ហូរ​និង​ស្លាប់​ឥត​ឈប់ ទោះបី​សង្គ្រាម​ត្រូវបាន​បញ្ចប់​ហើយក៏​ដោយ នេះ​ជាម​រតក​នៃ​សង្គ្រាម​”៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×