Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ចេញ​មុខ​បដិសេធ​ទាំង​ស្រុង ចំពោះ​អ្នក​បង្កើត​មូល​និធិ​សប្បុរសធម៌១ក្រុម យក​រូប​តាំង​ពី​១០​ឆ្នាំ​មុន​បោកប្រាស់មហាជន

spot_img

​​កាលពី​ម្សិលមិញ​នេះ សារព័ត៌មាន​អន​ឡាញ​ជាច្រើន បាននាំគ្នា​ចុះផ្សាយ​ព្រោងព្រាត ដើម្បី​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត​ទាក់ទង​នឹង​ការ​រៃអង្គាស​មូ​និ​ធិ ដើម្បី​ជួយ​ដល់​ក្មេងៗ​ជនបទ​ដាច់ស្រយាល់​ជាច្រើន ដែល​កំពុងតែ​ខ្វះខាត​ជាខ្លាំង​គ្មាន​នូវ​សម្ភារ​សិក្សា ដែលជា​ការបង្កើតឡើង​ដោយ​សប្បុរសជន​មួយក្រុម ប៉ុន្តែ ឥឡូវនេះ​ត្រូវបាន​ចោទប្រកាន់ថា​ជា​ទង្វើ​កំពុង​ដើរ​បោកប្រាស់​មហាជន ព្រោះ​ពួកគេ​បាន​យក «​រូបភាព​ពី​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​កាលពី​១០​ឆ្នាំមុន​» ដែល​ខុសគ្នា​ទាំងស្រុង​ពី​ស្ថានភាព​កូនសិស្ស និង​សាលារៀន​បច្ចុប្បន្ន ។​

​ទាក់ទង​នឹង​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​នេះ​ផងដែរ ថ្មីៗ​នេះ លោក គង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ចេញមុខ​បដិសេធ​ទាំងស្រុង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖

«​ខ្ញុំបាទ តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​បង្ហោះ​តាម Page Cambodua News , Page ដំណឹង ទាន់​ហេតុ​ការ​ណ៏ , Page Khmer Press ជាការ​បោកប្រាស់ ដោយ​យក​ស្ថានភាព​សាលារៀន​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ប៉ៃលិន តាំងពី 07​ឆ្នាំមុន​( 2010) ដែល​សាលា​ទើប​ក៏​កើត​ថ្មី ។ បច្ចុប្បន្ន សាលា​រៀនមាន​អគារសិក្សា 1 ខ្នង 3 បន្ទប់ សមរម្យ សិស្ស និង​ប្រជាពលរដ្ឋ​មាន​ជី​វិភាព​ធូរធារ​សមរម្យ (​ខ្ញុំ​នឹង​បង្ហោះ​ជូន​ជា​បន្តបន្ទាប់​នូវ​ស្ថានភាព​បច្ចុប្បន្ន នៃ​សាលារៀន​បឋមសិក្សា​ខក​មូស​)​។​

​សូម​បងប្អូន​កុំ​ជឿ ការបោកប្រាស់​នេះ ពួកគេ​បាន​យក​រូបភាព​នេះ ដើម្បី​ធ្វើ​អាជីវកម្ម ប្រមូល​ថវិកា ជា​ច្រើនដង​មកហើយ​» ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×