Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ជាង​១៥០០​នាក់ នៅ​វិទ្យាល័យ​ចំនួន​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ ទទួលបាន​សៀវភៅ​ណែនាំ ពី​ការជំនុំជម្រះ​ក្តី​លើអ​តីត​មេដឹកនាំ​ខ្មែរក្រហម​

spot_img

​ភ្នំពេញ​ ៖ យ៉ាងហោច​ណាស់​សិស្សានុសិស្ស​ជាង ១៥០០​នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច វិទ្យាល័យ ឡុង សៀម និង​វិទ្យាល័យ​ត្រែងត្រយឹង ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ទទួល​សៀវភៅ​ណែនាំ​ស្តីពី​ការជំនុំជម្រះ​ក្តី​លើអ​តីត​មេដឹកនាំ​ខ្មែរក្រហម ពី​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​នៅ​អំឡុង​ពេល​នៃ​ការចុះ​ផ្សព្វផ្សាយ​នៅ​លើ​ទឹកដី​ខេត្ត​នេះ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ ២០១៨​។​

​លោក នេត្រ ភ​ក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងថា “​ថ្ងៃនេះ ខ្ញុំ​និង​ក្រុមការងារ​សាលាក្តី​ខ្មែរក្រហម បាន​ចុះមក​ផ្សព្វផ្សាយ អំពី​កិច្ចការ​សាលាក្តី​ខ្មែរក្រហម ដល់​ប្អូន​សិស្សានុសិស្ស​ចំនួន​ជាង ១៥០០ នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច វិទ្យាល័យ ឡុង សៀម និង​វិទ្យាល័យ​ត្រែងត្រយឹង ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​បាន​ចែក​សៀវភៅ ដល់​ប្អូនៗ​សិស្សានុសិស្ស​ផង​ដែរ​។ បណ្តុះ​ការអាន បង្កើន​ចំណេះដឹង​”​។​

​លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ការជួប​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ ដោយ​ផ្ទាល់​នៅ​តាម​សាលារៀន​នេះ ដើម្បី​ជម្រាប​ដល់​ពួកគាត់ អំពី​ដំណើរ​ការជំនុំជម្រះ​ក្តី​លើអ​តីត​មេដឹកនាំ​ខ្មែរក្រហម ក៏ ដូចជា​ចែកជូន​នូវ​ឯកសារ​ផ្សេងៗ ដើម្បី​ពួកគាត់​បាន​សិក្សា​ស្វែងយល់​បន្ថែមទៀត​។​

​លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា សិស្សានុសិស្ស​មាន​ការសប្បាយ​រីករាយ​ដែល​បាន​ទទួល​សៀវភៅ សំណួរចម្លើយ​ដែល​និយាយ​ពី​ប្រវត្តិ នៃ​ការបង្កើត​តុលាការ​ខ្មែរក្រហម និង​ដែន​យុត្តាធិការ​ក្នុង​ការជំនុំជម្រះ ក្តី​លើអ​តីត​មេដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ដែល​ប្រព្រឹត្ត​ឡើង​នៅ អំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបត្យេ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ ១៩៧៩​។ លោក​ក៏​បាន​ជម្រាប​ដល់​សិស្សានុសិស្ស​អំពី​ការវិវឌ្ឍ​ថ្មីៗ រ​របស់​តុលាការ​នៅក្នុង​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន ដែល​ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេខ​ផ្តាន្ទាទោស​ដាក់​ពន្ធនាគា​រអស់​មួយ​ជីវិត​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ​។ លោក នេត្រ ភ​ក្ត្រា បាន​បញ្ជាក់​ពី​​សារសំខាន់​​នៃ​​ការជំនុំជម្រះ​ក្តី លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម គឺ​ដើម្បី​ស្វែងរក​ការពិត​ដែល​កើតឡើង និង​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​​គ្រោះ​ដែល​បាន​បាត់បង​ជីវិត និង​អ្នក​ដែល​កំពុង​តែ​រស់រានមានជីវិត ព្រមទាំង​ដើម្បី​ចូលរួម​ផ្សះផ្សា​ជាតិ ពង្រឹង​សន្តិភាព ការផ្សះផ្សា​ផ្លូវចិត្ត និង​ការចងចាំ​។​

​សិស្សានុសិស្ស​ដែល​ត្រូវ​បាន​ចោទសួរ​ថា តើ​ជឿថា​មាន​របប​ខ្មែរក្រហម​កើតឡើង​នៅ​ប្រទេស​កម្ពុជា​ទេ​? ពួកគាត់​បាន​ឆ្លើយ​ព្រមៗ​គ្នា​ថា​ជឿ​ថា​ពិតជា​មាន​របប​ខ្មែរក្រហម​កើតឡើង​មែន ហើយ​របប​នេះ​ត្រូវបាន​គេ ដឹងថា​បាន​ធ្វើ​បាប​ប្រជាជន​ដោយ​ការធ្វើ​ទារុណកម្ម សម្លាប់ បង្អត់អាហារ ការធ្វើ​ការងារ​ដោយ​ហួស​កម្លាំង គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​សាលារៀន មន្ទីរពេទ្យ ទីផ្សារ​ឡើយ​។ ពួកគាត់​បាន​ថ្លែងថា​ការយល់ដឹង និង​​ចងចាំ​អំពី​រឿងរ៉ាវ​នៅ​ក្នុង​របប​ខ្មែរក្រហម​នេះ​គឺ​តាមរយៈ​ការនិយាយ​ប្រាប់​របស់​ជី​ដូនជី​តា ឪពុក​ម្តាយ​របស់ ពួកគេ​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​។

យុវជន​ទាំងនេះ​បាន​ថ្លែងថា​ខ្លួន​មិន​ចង់​ឱ្យ​របប​ខ្មែរក្រហម​វិល ត្រឡប់​មក​វិញ​ឡើយ ព្រោះ​មាន​ការលំបាក​ខ្លាំងណាស់​។ ឆ្លើយតប​នឹង​សំណួរ​របស់​សិស្ស​ទាំងនោះ លោក នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា វា​ពិតជា​មាន​ភាពចាំបាច់​ដែល​ជនរងគ្រោះ ដែល​រួច​រស់​ពី​របប​ខ្មែរ​ក្រហម គួរ​និយាយ​ប្រាប់​ដល់​កូនៗ​របស់​ខ្លួន​អំពី រឿងរ៉ាវ​នៃ​របប​ខ្មែរក្រហម បើទោះបីជា​មាន​ការឈឺចាប់ ពេល​ដែល​រំលឹក​ពី​រឿងរ៉ាវ​ចាស់ ប៉ុន្តែ​បាន​ចូលរួម​ចំ ណែ​ក​យ៉ាងច្រើន​ក្នុង​ការពង្រឹង​ការចងចាំ​របស់​យុវជន​ជំនាន់​ក្រោយ​។ ទន្ទឹម​នឹង​ដំណើរការ​សំណុំរឿង​ក្តី​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ជាន់ ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​នៅ​ចំពោះមុខ​សាលាក្តី​ខ្មែរក្រហម ការចងចាំ និង​ទប់ស្កាត់​ការវិលត្រឡប់​មក​វិញ​​នូវ​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដូចជា ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​នៅ​កម្ពុជា ក៏​ជា​កិច្ចការ​សំខាន់​មួយ​ផងដែរ​។ លោក​បាន​លើកឡើង​ថា មូលហេតុ​សំខាន់ មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេង​ទៀត នៃ​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ឡើង គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ បំបាត់ វប្បធម៌​និរ​ទណ្ឌ​ភាពលើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង និង​ស្វែរក​អ្នក​ទទួលខុសត្រូវ ទោះបីជា​របប​នោះ​បាន​ដួល​រំលំ​ជា​យូរ មកហើយ ក៏ដោយ ព្រោះ​ឧក្រិដ្ឋកម្ម​ទាំងនេះ​មិន​មាន​អាជ្ញា​យុ​កាល​ឡើយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×