Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបតែ​ចូល​ស្បថ​កាន់​តំណែង​មិនបាន​ប៉ុន្មាន​ថ្ងៃ អភិបាលរដ្ឋ​មួយ​នៃ មិចស៊ិចកូ បាន​ស្លាប់​ក្នុង គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​

spot_img

អភិបាលរដ្ឋ Peubla នៃ​ប្រទេស​មិចស៊ិចកូ គឺ​អ្នកស្រី Martha Erika Alonso បាន​ស្លាប់​នៅក្នុង​​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​អ្នកស្រី​បាន​ស្បថ​ចូលកាន់​តំណែង​។​

​ចំណែក​ប្តី​របស់​អ្នកស្រី ដែល​ជា​សមាជិក​សភាព​ឈ្មោះ Rafael Moreno Valle ក៏​បាន​ស្លាប់​ក្នុង​គ្រោះ​អកុសល​នោះ​ផងដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា គ្រោះ​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ កើតឡើង​ភ្លាមៗ​ក្រោយពេល ឧទ្ធម្ភាគចក្រ​បាន​ហោះ​ឡើង​ពី​រដ្ឋ Puebla​។​

​អ្នកស្រី Martha Erika Alonso វ័យ ៤៥​ឆ្នាំ បាន​ក្លាយ​ជា​អភិបាល​ស្រី​ទីមួយ​នៃ​រដ្ឋ Puebla​។ ក្រោយពេល​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​។ អ្នកស្រី​គឺជា​សមាជិក​បក្ស PAN​។​

​ការស្លាប់​របស់​អ្នកស្រី ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី​ថ្មី​របស់​មិចស៊ិចកូ​គឺលោក Andrés Manuel López Obrador​។​

​លោក​ប្រធានាធិបតី​បញ្ជាក់ទៀតថា នឹង​មាន​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ការពិត​នៃ​មូលហេតុ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×