Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី​៖ អ្នកស្លាប់​កើន​ដល់​ជិត ៤០០​នាក់ របួស​ជាង ១.០០០​នាក់ បាត់​ខ្លួន​ជាង ១០០​នាក់​

spot_img

ចំនួន​អ្នក​ស្លាប់​ពី​ការវាយប្រហារ​ពី​សំណាក់​រលក​ស៊ូណាមិ នៅលើ​កោះ Java និង Sumatra បានកើត​ដល់​ចំនួន ៣៧៣​នាក់ ចំណែក​អ្នករងរបួស​វិញ​មាន​ចំនួន ១.៤៥៩​នាក់ និង​បាត់​ខ្លួន​ចំនួន ១២៨​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​​​ឥណ្ឌូ​នេស៊ី ។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុងតែ​ដុតដៃ​ដុតជើង ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត ក្រោយពេល​ហេតុការណ៍​រលក​ស៊ូណាមិ​ដែល​កើត​ឡើង​​ដោយសារតែ​ការផ្ទុះ​ភ្នំភ្លើង​។ អ្នកជំនាញ​ក៏បាន​ព្រមាន​ឲ្យមាន​ការប្រុងប្រយ័ត្ន ព្រោះ​រលក​ស៊ូណាមិ​អាច​នឹង​កើតមានឡើង​ទៀត ដោយសារ​តែ​ភ្នំភ្លើង​នៅតែ​មាន​សកម្មភាព​។​

​ផ្ទះ​រាប់រយ​ខ្នង សណ្ឋាគារ និង​ហាង​ជាច្រើន​កន្លែង​រង​ការបំផ្លិចបំផ្លាញ ដោយ​រលក​ស៊ូណាមិ នៅ​តំបន់ឆ្នេរ Sumatra និង Java ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ នៅ​ម៉ោង​ប្រហែល ៩​កន្លះ​យប់​។​

​ប្រធានាធិបតី ឥណ្ឌូនេស៊ី Joko Widodo បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ជាង ២​ខែ​មុន រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​ទីក្រុង​មួយ ស្ថិតនៅ​លើ​កកោះ Sulawesi បណ្តាលឲ្យ​មនុស្ស​​រាប់ពាន់​នាក់​ស្លាប់ និង​រងរបួស​៕ សុភ័ក្ត្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×