Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេព្រៃ​ខេត្តសៀមរាប បង្ក្រាប​មេ​ឈ្មួញ​ជួញ​សត្វ​អណ្តើក និង​សត្វ​អន្សង ជិត​៧០០​គីឡូក្រាម​

spot_img

​​សៀមរាប​៖ សត្វ​ទន្សង និង​សត្វ​អណ្តើក ដែល​មាន​ទម្ងន់​ប្រមាណ​៧០០​គីឡូក្រាម ត្រូវបាន​កម្លាំង​មន្ត្រី​មេព្រៃ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​ស្រី ខេត្តសៀមរាប ស្ទាក់​ចាប់បាន ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យកទៅលក់ នៅ​តាម​ហាង ភោជនីយដ្ឋាន សណ្ឋាគារ ជា​ដើម កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ផ្សារ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​លោក​អ៊ឹង វុ​ធារ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានឲ្យដឹងថា ការបង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុស​ច្បាប់​នេះ កម្លាំង​រដ្ឋ​បាល​​​ព្រៃឈើ ដកហូត​បាន​សត្វ​អណ្តើក​ចំនួន​៧៣​ក្បាល មាន​ទម្ងន់​៤៧៨​គីឡូក្រាម និង​សត្វ​អន្សង ចំនួន​៥៣​ក្បាល មាន​ទម្ងន់​២១៩​គីឡូក្រាម ព្រមទាំង​ដកហូត​បាន​មធ្យោបាយ​ដឹកជញ្ជូន​នូវ​រថយន្ត​ម៉ាក​តូយ៉ូតា​ហា​យឡេន​ឌ័​រ មួយគ្រឿង ។ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បាន​ទទួលស្គាល់ ក្នុង​ចុះ​បង្ក្រាប​បទល្មើស​នេះ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់ ហើយ​សត្វព្រៃ​ទាំង​នោះ នឹង​ត្រូវ​យក​ទៅ លែង​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ក ៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×