Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ឃាតករ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​ ៩​ ឆ្នាំ​ ទៅ​តុលាការ​

spot_img

​តាកែវ​ ៖ ​ឃាតករ​ដៃដល់​រំលោភ​សម្លាប់​ក្មេងស្រី​រងគ្រោះ​អាយុ​ ៩​ឆ្នាំ​ យកទៅ​បោះចោល​ក្នុង​ទឹក​ស្រះ នៅ​ស្រុក​ព្រៃកប្បាស ​កាលពី​ថ្ងៃ ០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នា​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ខាង​មុខ​ក្លោងទ្វា​វត្ត​ចម្ប៉ា ឃុំ​ចម្ប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពី​រូបគេ​ដែល​ជនសង្ស័យ​រត់​គេចខ្លួន​បាន ២១​ថ្ងៃ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​នេះ ជនសង្ស័យ​ដែល​ជា​ឃាតករ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន់ទារ​ទោស​ទៅតាម​ច្បាប់​ហើយ ។ ឈាម​ស្រែ​កស្បែក​ហៅ ៕ ដោយ ៖ ​តាកែវ​

spot_img
×