Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា អនុម័ត​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ លើ​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​)

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ទ​នឹង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៥៦​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​ទាំងមូល​។​

​សម័យប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយ​បាន​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​ធ្នូ តាម​របៀបវារៈ​ចំនួន​២ រួមមាន​៖ ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ និង​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី បរ​ធន​បាល​កិច្ច​។ ជាមួយគ្នានេះ ព្រឹទ្ធសភា ក៏​បាន​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​ចំពោះ​របៀបវារៈ​ទាំង​២​ខាង​លើ​ផង​ដែរ​។​

​បើតាម​សេចក្តីប្រកាស​លទ្ធផល​ព្រឹទ្ធសភា បានបញ្ជាក់​ថា ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ។ សេចក្តីស្នើច្បាប់​នេះ តាក់តែងឡើង​ដើម្បី​ធានា​ភាព​ច្បាស់លាស់​អំពី​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ដើម្បី​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ ក៏ដូចជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ច្បាប់​ស្តីពី​គណ​បក្សនយោបាយ ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​បន្ថែម ដោយ​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្តារៈដ៏​ខ្ពង់​ខ្ពស់​បំផុត នូវ​ព្រះរាជតួនាទី ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការផ្តល់​និតីសម្បទា​ឡើងវិញ ចំពោះ​អ្នក​នយោបាយ​ដែល​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​កា 

  រធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​ដែល​អ្នកនយោបាយ​ទាំងនោះ មិន​បាន​​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​មិន​ធ្វើឲ្យប៉ះពាល់​ដល់​គោលការ​ណ៍នីតិរដ្ឋ និង​​សន្តិសុខ​ជាតិ​។ សេចក្តីស្នើច្បាប់​នេះ តាក់តែង​ឡើង​មាន​២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា យល់ព្រម​លើក​ដំបូង​ចំនួន​១១៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នា​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប តំណាង​ក្រុមតំណាងរាស្ត្រ ហត្ថលេខី និង​សហការី បាន​អញ្ជើញ​មក​ការពារ​សេចក្តីស្នើច្បាប់​នេះ ៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×