Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទី​សក្ការៈបូជា អាស្រម លោកតា​គង់ យាយ​ដើង ដែល​ជា​គំនិត​ផ្តួចផ្តើម​គំនិត​កសាង​ដោយ​លោកស្រី ម៉ែន សំអន ត្រៀម​រៀបចំ​បុណ្យ​ឆ្លង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​ដែល​ជា​ថ្ងៃ​រៀបចំ​ពិធី ក្រុង​ពាលី រហូតមក​ដល់​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ ​ទី​សក្ការៈបូជា អាស្រម លោកតា​គង់ យាយ​ដើង ដែល​ជា​គំនិត​ផ្តួចផ្តើម​គំនិត​កសាង​ដោយ​លោកស្រី ម៉ែន សំអន ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ រង់ចាំ​តែ​ថ្ងៃ​សម្ពោធ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​គោរព​បន់ស្រន់​តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថាៈ​ក្រោម​គំនិត​ផ្តួចផ្តើមឡើង​ដោយ​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី បាន​រៀបចំ​កសាង​នូវ​ទី​សក្ការៈបូជា ស្ថិត​នៅលើ​ទីតាំង​ចាស់​គឺ​អាស្រម (​លោកតា​គង់ យាយដើង​ដែល​ជា​កន្លែង​ទីសក្កា​រៈមួយ​សំរាប់​អ្នក​ខេត្ត​ស្វាយរៀង​ជា​ពិសេស​នៅពេល​មាន​កម្មវិធី​បុណ្យទាន​ធំៗ​ម្តងៗ​ថ្នាក់ដឹកនាំ​ខេត្ត​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីសែនព្រេន​ទៅ​តាម​ជំនឿ​តាំងពី​យូរលង់​ណាស់​មកហើយ​) ខាងកើត​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង ស្ថិតក្នុង​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង ជាប់​នឹង​ទំនប់​តា​ណេង​ទន្លេ​វ៉ៃ​គោ​៕ ​វ៉ៃ​គោ​

spot_img
×