Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លែង​យល់មុខ​ហើយ​! ខ្ចី​ម៉ូតូ​ជិះ​៥​ថ្ងៃ អត់​យកមក​សង​វិញ ពេល​តេ​ទៅ​ស្គាល់​លេខ និង​សម្លេង​បិទ​ចោល មិន​យល់​មិត្តភក្តិ​ជា​ប៉ូលីស​នេះ​ចង់​មានន័យ​យ៉ាងម៉េច​…?

spot_img

​បុរស​ម្នាក់​បានសម្រេច​ចិត្ត «​ពឹងពាក់​» ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​ឈ្មោះ វិ​ចិត្ត (​ប៉ូលីស​) ដែល​ត្រូវជា​មិត្តភក្តិ ប្រញាប់​យក​ម៉ូតូ​របស់គាត់​ម៉ាក Scoopy មក​ប្រគល់​ជាបន្ទាន់ បន្ទាប់ពី​បាន​ខ្ចី​យកទៅ​ជិះ​ចាប់តាំងពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ មក​ម្លេះ ។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Borom Kh បាន​បង្ហោះ​រូប និង​សរសេរ​រៀប​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​បុរស​នេះ​ជា​មិត្ត​របស់ខ្ញុំ គាត់ ឈ្មោះ វិចិត្រ​(​ប៉ូ​លី​ល​)​គាត់​បាន​ខ្ចី​ម៉ូតូ​របស់ខ្ញុំ ម៉ាក scoopy តាំងពី​ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ 2018 វេលា​ម៉ោង 4 នឹង 25​នាទី​ល្ងាច ។ ហើយ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់​យកមក​អោយ​វិញ​ទេ ពេល​ខ្ញុំ​ខ​ល​ទៅ​ចូល​ហើយ​អត់​លើក នឹង​ចុច​បិទ ជាច្រើន​ដង ពេល​ខ្ញុំ​យក​លេខ​ផ្សេង​ខ​ល​ទៅ គាត់​លើក​តែ​ពេលឮ​សំលេង​ខ្ញុំ​ហើយ​ចុច​បិទ​ទៀត ។ ចឹ​ង​ហើយ​ខ្ញុំ​អត់​យល់ថា​គាត់​ចង់​ធ្វើ​យ៉ាង​មិច​ទេ ។ បើ​បងប្អូន​ឃើញ សូមជួយ​ប្រាប់​ផង តាម​លេខ 0965056168 .017 808 909 សូម​អរគុណ !! !”៕​ ដោយ៖ ឧត្តម

spot_img
×