Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​ហើយ​ពិចារណា​ស៊ីជម្រៅ ទើប​ដឹងថា ករណី “Jerusalem” ដែល​លោក​ប្រធានាធិបតី​អាមេរិក ប្រកាស​ពុំមែន​ដូច​អ្វី​ដែល​មនុស្ស​ភាគច្រើន​គិតស្មាន​ឡើយ​

spot_img

​អាមេរិក​ពុំមែន ពុំ​យល់​ដឹង​ថា ក្រោយ​សេចក្តីប្រកាស​នេះ មាន​អ្វី​កើតឡើង​នោះ​ទេ​។ គេ​មាន​គោលដៅ​ជាក់លាក់ ហើយ​សំខាន់​គឺ​សម្រាប់​ការ​ដែល​ប្រធានាធិបតី​រូប​នេះ​ចង់​ថ្លែង “​សារ​” ទៅកាន់​ពលរដ្ឋ​អាមេរិក​ទៅវិញ​ទេ​!​។ ព្រោះថា ៖

បាតុករ Palestine ដុត​ទង់ជាតិ​អាមេរិក ថ្ងៃទី ៧/១២/២០១៧

១.​ការផ្ទេរ​ប្តូរ​ស្ថានទូត​ទៅកាន់ “Jerusalem” ទាមទារ​ពេលវេលា​ច្រើន​ឆ្នាំ ៖

​រឿងរ៉ាវ​កើត​មាន​រវាង​អ៊ីស្រាអែល និង Palestine ពុំមែន​ជា​រឿង​ថ្មី​ទេ គ្រាន់តែ​រដ្ឋកា​រលោក Trump បើក​គម្រប​ដប​បន្ទុះ​បញ្ហា​ចេញមកក្រៅ​ប៉ុណ្ណោះ​។​

​លោក Trump និង​សហការី ពុំ​មែន​ពុំ​យល់ថា អ្វី​នឹង​កើតឡើង​ទេ​។ មុន​នោះ​ប្រមុខ​ការទូត Rex Tillerson ក្នុង​ជំនួប​ជាមួយ​សម​ភាគី​នៅ​បារាំង បាន​បង្ហើប​ទុកជាមុន​ថា ៖ ការប្តូរ​ស្ថានទូត​អាមេរិក​ពី Tel Aviv ទៅកាន់ Jerusalem ពុំ​អាច​អនុវត្តបាន​មុន​ឆ្នាំ ២០១៩ ឡើយ​។​

​ហេតុការណ៍​នៃ​សេចក្តី​ថ្លែង​ការ​របស់​លោក Trump ត្រូវ​បែក​ជា ២​រឿង​ផ្សេង​គ្នា​គឺ ៖

-​ការទទួលស្គាល់ Jerusalem ជា​រដ្ឋធានី​របស់ អ៊ីស្រាអែល ។​
-​ការផ្ទេរ​ស្ថានទូត​អាមេរិក​ពី Tel Aviv ទៅ Jerusalem​។​

​ដូច្នេះ​ការទទួលស្គាល់​រដ្ឋធានី ជា​ជំហាន​ដំបូង ហើយ​ការផ្ទេរ​ស្ថានទូត​ជា​លទ្ធផល Cogic មួយ​។ ប៉ុន្តែ​សូម​កត់សម្គាល់ថា “​ការផ្ទេរ​ទីតាំង​ស្ថានទូត ទើប​បញ្ជាក់បាន​ពី​អំណះអំណាង នៃ​ការទទួលស្គាល់​រដ្ឋធានី​”!​។​

​ម្យ៉ាងទៀត​នៅ Jerusalem អាមេរិក មាន​ស្ថាន​កុងស៊ុល​១​ស្រាប់ ហើយ​ប្រសិន​ចង់​បញ្ជាក់​រឿង​ទី​១​នោះ បញ្ហា​ទី​២ ពុំ​លំបាក​ឡើយ ដោយ​អាមេរិក​អាច​ប្តូរ​ស្ថាន​អគ្គ​កុងស៊ុល នោះ​ទៅ​ជា​ស្ថានទូត​ជា​ការ​ស្រ​ច​!​។ ប៉ុន្តែ​ជាក់ស្តែង​គឺ ប្រមុខ​ការទូត​អាមេរិក Tillerson និយាយថា ៖ អាមេរិក​ត្រូវការ​ពេលវេលា “​ច្រើន​ឆ្នាំ​” ពុំមែន​ត្រឹម​ឆ្នាំ ២០១៨ ឬ ២០១៩ ឡើយ សម្រាប់ “​ស្វែងរក​ទីតាំង​” ដើម្បី​សាងសង់​… ស្ថានទូត​។​

​នា​ក្រុង​ឡុង​របស់​អង់គ្លេស អាមេរិក​បាន​ចំណាយពេល ៨​ឆ្នាំ សម្រាប់​ការសាងសង់​ស្ថានទូត​១ ដែល​មាន​បុគ្គលិក​ធ្វើការ ១.០០០​នាក់ ប្រហែល​គ្នា​នឹង​ប្រទេស​អ៊ីស្រាអែល​ដែរ​។​

​ហេតុ​នេះ​អាច​និយាយបាន​ថា ៖ ការទទួលស្គាល់​រដ្ឋធានី ជា​រឿង​មួយ​ងាយ​ធ្វើ​តាមរយៈ​សេចក្តី​ថ្លែង​ការ​មួយ​ប៉ុណ្ណោះ តែ​ការ “​ផ្ទេរ​…” ដែល​ដើរតួនាទី​ជា “​ការធានា​ជាក់លាក់​សម្រាប់​សេចក្តី​ថ្លែង​ការទទួលស្គាល់​រដ្ឋធានី “​វា​តម្រូវឲ្យ​ចំណាយ​ពេលវេលា​អូសបន្លាយ​… ច្រើន​ឆ្នាំ​ឯណោះ​”​។ រឿងនេះ គេ​បាន​ឃើញ​លោក Trump ព្រមទាំង​ប្រមុខ​ការទូត Tillerson “​បោះ​ពាក្យ​” ច្រើនលើក​ហើយ​។​

បណ្តា​ប្រមុខ​ការទូត​សហព័ន្ធ​អារ៉ាប់ (AL) ជួបប្រជុំ​នៅ Cairo ប្រទេស​អេ​ហ្ស៊ី​ព យប់​ថ្ងៃ​ទី ៩/១២ ដើម្បី​ថ្លែងការណ៍​ប្រតិកម្ម​

២.​អាមេរិក​ពុំ​ធ្លាប់​គាំទ្រ​ការប្រកាស​របស់​អ៊ីស្រាអែល ចំពោះ​អធិយ​បតេ​យ្យ​ភាព​ចំពោះ Jerusalem ៖

​ប្រធានាធិបតី Trump បាន​និយាយ​ដល់ Jerusalem តែ Jerusalem រួម​មាន​ប៉ែក​ខាងកើត និង​ខាងលិច ហើយ​លោក​ក៏​ពុំ​បាន​ប្រើពាក្យ “Jerusalem ពុំ​បាន​កាត់ផ្តាច់​” ដូច​អ៊ីស្រាអែល តែង​ប្រើ​ឡើយ​។ ដូច្នេះ​ការទទួលស្គាល់ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល (​បច្ចុប្បន្ន​អ៊ីស្រាអែល​កំពុង​កាន់កាប់​ប៉ែក​ខាងលិច​) ពុំ​មាន​ការបញ្ជាក់​ថា អាមេរិក ទទួលស្គាល់​ប៉ែក​ខាងកើត ក៏​ជា​រដ្ឋធានី​ជា​របស់​អ៊ីស្រាអែល​ឯណា​? (​មុន​នោះ​មាន​សំណើរ​ផ្តួចផ្តើម​មួយ ដោយ​បែងចែក​ភាគ​ខាងកើត Jerusalem ជា​រដ្ឋធានី​របស់ Palestine)​។​

​លោក Trump នៅ​បាន​លើក​ច្បាស់ៗ​ថា ការទទួលស្គាល់​នេះ ពុំ​បង្ហាញ​ពី​អាកប្បកិរិយា​ទស្សនៈ​របស់​អាមេរិក អំពី​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល នៅ Jerusalem ក៏​ដូច​ជា​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង Palestine ទេ​។​

​តាម​នោះ​អាច​យល់​បាន​ថា ទង្វើ​លោក Trump គឺ​ផ្តោតលើ​ពលរដ្ឋ​អាមេរិក (​នយោបាយ​ក្នុង​ស្រុក​)​។ លោក​ចង់​បង្ហាញ​ខ្លួន​ថា បើ​សន្យា​គឺ​ត្រូវ​អនុវត្ត ពុំ​ចេះ​តែ​និយាយ​ហើយ​ពុំ​ធ្វើ​នោះទេ​។​

​លោក Trump បាន​ច្រាន​បញ្ហា​ឲ្យ​ដូចជា រឿង​ជ្រុល​ហួស តែ​មាន​ដែន​កំណត់​។​

​លុះត្រា​ស្ថានទូត​អាមេរិក ស្ថិតនៅ Jerusalem (​អាច​យក​ស្ថាន​កុងស៊ុល​មក​ធ្វើជា​ស្ថានទូត​) ពុំមែន​គ្រាន់តែ​ចាំ​រក​ទីតាំង​សង់ ហើយ​ត្រូវ​ចំណាយ​ពេលវេលា​… “​ច្រើន​ឆ្នាំ​” នោះទេ ឬក៏ ៖ អាមេរិក​ទទួលស្គាល់ Jerusalem ដោយ​បញ្ជាក់​ច្បាស់​ថា តាំង​ខាងកើត និង​ខាងលិច (​ពុំ​មែន​តែ​ខាងលិច​) ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ទើប​រឿងនេះ​អាច​ជា​ការពិត​។​

​និយាយ​រួម​វា​គ្រាន់តែ​ជាការ​ឆ្កឹះ​បញ្ហា​មួយ​ដែល​កំពុង​មាន​ដំណោះស្រាយ​ស្រាប់​តាមបែប​ខាងលិច​-​ខាងកើត Jerusalem ប៉ុណ្ណោះ​៕ បូ​ព៌ា​

 

spot_img
×