Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហោះ​វីដេអូ​គាំទ្រ​សមរង្ស៊ី ត្រូវ​អាជ្ញាធរ​កោះហៅ​ទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព​

spot_img

​ភ្នំពេញ ​៖ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន​មួយចំនួន ក្នុងប្រទេស​កម្ពុជា ត្រូវបាន​អាជ្ញាធរ​កោះហៅ​ឲ្យទៅ​ឆ្លើយ​បំភ្លឺ​និង​​ធ្វើ​កិច្ចសន្យា បន្ទាប់ពី​ពួកគេ​បាន​បង្ហោះ​វីដេអី​ឃ្លី​ប បង្ហាញ​ពី​ការគាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយ កាល​ពី​មួយ​ឆ្នាំ​មុន​។​

​បើ​តាមផេក​សមរង្ស៊ី បានសរសេរថា “​ការគំរាមកំហែង មក​លើ​មន្ត្រី​ជាប់ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​​ដែល​គាំទ្រ​តួនាទី​ខ្ញុំ ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​គោលជំហរ “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​”​។​​

ក្នុងនោះ​​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង កោះហៅ​ឈ្មោះ​លី ម៉េង​ឃៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដែល​រស់នៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ​ ​ស្រុក​ស្អាង ខេត្ត​កណ្តាល ធ្វើ​កិច្ចសន្យា ជា​លាយលក្ខណ៍អក្សរ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង ដោយ​បាន​បញ្ជាក់ថា​ “​ចាប់ពី​ថ្ងៃនេះ​តទៅ​ខ្ញុំបាទ ឈប់​បង្ហោះ​វីដេអូ​ឃ្លីប ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ បន្ត​ទៅមុខ​ទៀត​ហើយ​ ​និង​មិន​ធ្វើ​អ្វី​មួយ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទេ បើ​ថ្ងៃក្រោយ​ខ្ញុំបាទ​មិន​គោរព​ទៅតាម​កិច្ចសន្យា​ខាងលើនេះ​ទេ​ ​ខ្ញុំបាទ​ទទួលកំហុស​ទៅតាម​ច្បាប់​”​។​

​បើ​តាមផេក​សមរង្ស៊ី កាលពី​ថ្ងៃ​២៤ ធ្នូ ២០១៨ បាន​លើកឡើង​ថា “​ទាក់ទង​ទៅនឹង​ការគំរាមកំហែង មក​លើ​មន្ត្រី​ជាប់ឆ្នោត​ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន ដែល​គាំទ្រ​តួនាទី​ខ្ញុំ ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​គោលជំហរ​ “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​” ខ្ញុំ​ទើបតែ​បាន​ប្តឹង​ទៅ​អង្គការ​អន្តរជាតិ​នានា ដែល​ឃ្លាំមើល​ស្ថានការណ៍ នៅ​ប្រទេស​កម្ពុជា​ ​សូមឲ្យ​គេ​ដាក់​សម្ពាធ​ថែមទៀត មកលើ​របប​ផ្តាច់ការ របស់លោក ហ៊ុន សែន​។ សូម​រំលឹក​ថា ក្នុង​ញត្តិ​ស្តី​ពី​ប្រទេស​កម្ពុជា​ ​ដែល​សភា​អឺរ៉ុប​បានអនុម័ត ថ្ងៃ ១៣ កញ្ញា ២០១៨ មាន​ការបញ្ជាក់​យ៉ាងច្បាស់​ថា​របប​ផ្តាច់ការ របស់លោក ហ៊ុន សែន នេះ​ ​ត្រូវតែ​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ និង​បញ្ឈប់​ការគំរាមកំហែង​គ្រប់បែបយ៉ាង មកលើ​លោក កឹម សុខា និង​លោក សម រង្ស៊ី​ ​ព្រមទាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់រូប​។ បើ​អាជ្ញាធរ​ប្រទេស​កម្ពុជា​សព្វថ្ងៃ មិន​បញ្ឈប់​ការគំរាមកំហែង​ ​ដូច​មានចែង​ខាងលើ​នេះ​ទេ របប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន នឹង​ទទួល​ទណ្ឌកម្ម​ពី​អន្តរជាតិ ជាពិសេស​ទណ្ឌកម្ម​ពាណិជ្ជកម្ម​​ពី​សហភាព​អឺរ៉ុប យ៉ាង​ពេញទំហឹង​”៕​ ដោយ ​៖ ​រចនា​

spot_img
×