Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​រឿង​បែប​នេះ​កើតឡើង ៖ ស្ត្រី​ចិន​ម្នាក់​បាន​បំពុល ហើយ​បង្កក​សត្វ​ស្លាប​ទុក​លក់​ឲ្យ​ភោជនីយដ្ឋាន​…

spot_img

​ប៉ូលិស​ចិន​ទើប​ចាប់ខ្លួន​ស្ត្រី​ម្នាក់ និង​ចោទប្រកាន់​ពីបទ “​ប្រមាញ់​សត្វ​” ខុសច្បាប់ ។​

​ជនល្មើស​ត្រកូល ហ្សាង ត្រូវបាន​ចោទប្រកាន់​ទោស ប្រមាញ់​សត្វ​ល្មើសច្បាប់ ហើយ​រក្សា​ទុក “​សាកសព​” សត្វ​រាប់រយ​ក្បាល ។​

​តាម SCMP ចុះ​ផ្សាយ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ កន្លងមក ប៉ូលិស​នៅ​ទីក្រុង​តៃហ៊ូ ខេត្ត​ជាំ​ង​ស៊ូ ពេល​កំពុង​ដើរល្បាត ក៏​ប្រទះឃើញ​ស្ត្រី​ត្រកូល​ហ្សាង អាយុ ៥០​ឆ្នាំ កំពុង​ដើរ​រើស​សត្វ​ស្លាប ដែល

​ងាប់​លើ​ដី​នៅ​តំបន់​ព្រៃ​មួយ ។ ប៉ូលិស​ក៏​បាន​ឆែក​ឃើញ​សត្វ​ស្លាប យ៉ាងតិច ៤០​ក្បាល ដាក់​ក្នុង​វ៉ា​លី​ស​មួយ​លើ​ម៉ូតូ​របស់​ជនល្មើស ។​

​សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ជនល្មើស ហើយ​រកឃើញ​ខ្មោចសត្វ​ស្លាប ១៩​ប្រភេទ ចំនួន ៤១៣ ក្បាល ត្រូវបាន​បង្កក​ទុក ក្នុង​នោះ​ភាគច្រើន​ជា​ប្រភេទ​សត្វ​ប្រឈម​នឹង​ការ​ផុត

​ពូជ​ផងដែរ ។​

​ចម្លើយសារភាព​របស់​ជនល្មើស​ឲ្យដឹងថា ខ្លួន​បាន​យក​ថ្នាំពុល​លាយ​ជា​មួយ​គ្រាប់​ធញ្ញជាតិ ហើយ​ដើរ​ដាក់ពង្រាយ ។ ពេល​សត្វ​វា​ស៊ី​ហើយ​គឺ​ងាប់​មួយ​រំពេច ។ ជនល្មើស​ដើរ​ប្រមូល

​យក​មក​បង្កក​ទុក​លក់​សន្សឹមៗ​ឲ្យទៅ​ភោជនីយដ្ឋាន​ទី​ក្រុងនេះ ។​

​បក្សាបក្សី​ស្រុក​យើង​សម្បូរ​ផងដែរ ពេលនេះ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ករណី​បែប​នេះ​កើតមានឡើង ៕ ចន្ទ្រា​

spot_img
×