Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ម៉ូ​ដែល​នាង ផៃលីន បាន​ទៅប្តឹង​ប៉ូលីស​ចាប់ខ្លួន​អតីត​មិត្ត​ប្រុស ដែល​បាន​ចាប់ជំរិត​ឪពុក​នាង ព្រោះតែ​រឿង​មួយ​នេះ​… (​វីដេអូ​)

spot_img

​អតីត​មិត្ត​ប្រុស​របស់​តារា​ម៉ូ​ដែល Pailin Yokklin អាច​ត្រូវបាន​ចោទប្រកាន់​ដោយ​ប៉ូលីស ពីបទ​ចាប់ជំរិត​ឪពុក​របស់​នាង​ដែលមាន​ជំងឺ ដើម្បី​ជាការ «​ដោះស្រាយ​» ជាមួយ​ការចែក​ផ្លូវ​គ្នា ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា តារា​ម៉ូ​ដែល​ស្រី​រូប​ស្រស់​នាង Pailin Yokkin អាយុ ២៣ ឆ្នាំ រស់នៅក្នុង​ខេត្ត Kanchanaburi (​ថៃ​) បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ប្រឆាំងនឹង​អតីត​មិត្ត​ប្រុស​របស់​នាង​អាយុ ៣៣ ឆ្នាំ ពីបទ​ចោទប្រកាន់ថា​បាន​ចាប់​ជំរិត​ឪពុក​មាន​ជំងឺ​របស់​នាង ។​

​អតីត​មិត្ត​ប្រុស​របស់​នាង​ឈ្មោះថា Sukhum Manaim ត្រូវ​ចាត់​ចូលក្នុង​បញ្ជី​បទល្មើស បន្ទាប់ពី​គាត់​ត្រូវបាន​ចោទប្រកាន់​ចាប់ពង្រត់​ឪពុក​របស់​នាង ។ បន្ទាប់​ចាប់ជំរិត និង​ដោះលែង​លោក Komin អតីត​មិត្ត​ប្រុស​តារា​ម៉ូ​ដែល​រូបនេះ​បាន​រត់គេចខ្លួន ទៅកាន់​កន្លែង​មិន​ស្គាល់​មួយ ។​

Pailin បាន​និយាយថា នាង​គិតថា អតីត​មិត្ត​ប្រុស​របស់​នាង បានប្រគល់​ឪពុក​របស់​នាង​មកវិញ ដោយសារ​ស្ថិតក្រោម​សម្ពាធ​សាធារណៈជន បន្ទាប់ពី​នាង​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ប្រាប់​បងប្អូន​ឲ្យ​ដឹង​អំពី​ករណីនេះ ។​

​នាង​បន្តថា Sukhum បាន​ចាប់ជំរិត​ឪពុក​របស់​នាង ២ លើក នៅក្នុង​រយៈពេល ៣ សប្តាហ៍ មុន នៅពេល​ពួកគេ​បានកើត​ជម្លោះ​បែកបាក់​គ្នា ៕ ចន្ទី

 

spot_img
×