Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​កែប ជូន​ដំណឹង​ពី​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍ អុំ​ទូក​ផ្កា​ចារ​សមុទ្រ បង្ហើរ​ខ្លែង បង្ហោះ​គោម និង​ប្រគំ​តន្រ្តី អុច​​កាំ​ជ្រួច ក្នុង​ពិ​ធី​ឆ្លង​ឆ្នាំ​​ស​កល និង​អប​អរ​សា​ទរ​ខួប​លើកទី៤០ នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា

spot_img

កែប​៖ រដ្ឋបាល​ខេត្ត​កែប នឹង​រៀបចំ​ព្រឹត្តិការណ៍ អុំ​ទូកផ្កាចារ​សមុទ្រ បង្ហើរ​ខ្លែង បង្ហោះ​គោម និង​ប្រគំ​តន្ត្រី អុច​កាំ​ជ្រូច ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​បើ​តាម​សេចក្តីអំពាវនាវ ដើម្បី​ចូលរួម​ចំណែក​ផ្ដល់​លទ្ធភាព​ដល់​រដ្ឋបាល​ខេត្ត​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ខាងលើ រដ្ឋបាល​ខេត្ត​កែប អំពាវនាវ​ឲ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ បង់​ហ្កា​ឡូ រី​សត អាជីវករ សិ​ប្បករ ក្រុមហ៊ុន​ឯកជន និង​សប្បុរសជន​ទាំងអស់ ជួយ​ឧបត្ថម្ភ​​​ជា​សម្ភារ ថវិកា សម្រាប់​ចូល​រួមចំណែក​ដល់​ព្រឹត្តិការណ៍​នេះ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផង​ដែរ​។​

​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ “​បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ បង់​ហ្កា​ឡូ រី​សត​ ​អាជីវករ សិ​ប្បករ ក្រុមហ៊ុន​ឯកជន និង​សប្បុរជន​ទាំងអស់ ជ្រាបថា ជា​រៀងរាល់​ឆ្នាំ​រដ្ឋបាលខេត្ត​កែប​​តែងតែ​រៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍​កម្សាន្ត​សប្បា​យជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ។ នៅ​ឆ្នាំ​នេះ​​រដ្ឋបាល​ខេត្ត​កែប នឹង​រៀបចំ​ព្រឹត្តិការណ៍ អុំ​ទូកផ្កាចារ​សមុទ្រ បង្ហើរ​ខ្លែង បង្ហោះ​គោម និង​ប្រគំ​តន្ត្រី អុច​កាំជ្រួច​ ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៨ -២០១៩ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ទិវា​បុណ្យ​ជាតិ​ជ័យជម្នះ​៧​មករា​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣០ ៣១ ខែ​ធ្នូ​ឆ្នាំ​២០១៨”៕​ រចនា

 

spot_img
×