Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា ទេព បូ​ព្រឹក្ស ត្រូវគេ ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​ពេល​កំពុង​ច្រៀង​នៅលើ​ឆាក (វីដេអូ)

spot_img

​ភ្នំពេញ ​៖ តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស គឺ​កញ្ញា ទេព បូ​ព្រឹក្ស បាន​យំ​ស្រែក​ដាក់​ក្នុង​វីដេអូ​ឡាយ ក្នុង​បណ្តាញ​ហ្វេ​ស​បុក ក្រោយពី​កញ្ញា​ត្រូវ​បុគ្គល​សង្ស័យ​មួយរូប បាន​ជះ​ស្រា​បៀរ និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅលើ​កញ្ញា ដោយ​មិនដឹង​មូលហេតុ ពេល​កំពុងតែ​ច្រៀង​នៅលើ​ឆាក​នៅ​ពីមុខ​ទស្សនិកជន​រាប់សិប​នាក់ ដែល​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ប្រមាណ​ជាង ១០​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១១៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ ជា​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ​និង​កក្រើក​ពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​ស្ថិតនៅក្នុង​ភោជនីយដ្ឋាន សមុទ្រ ។​

​នៅ​មុនពេល​កើតហេតុ កញ្ញា​បាន​និយាយថា កញ្ញា​ត្រូវ​ច្រៀង​និង​សម្ដែង​នៅក្នុង​កម្មវិធី Hite X’mas Edition Party ដែល​ប្រព្រឹត្តទៅ​នាយ​ប់​ថ្ងៃ​អង្គារិ៍ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ភោជនីយ​ដ្ធា​ន សមុទ្រ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហៃ (Hite) របស់​ប្រទេស​កូរ៉េ ហើយ​កញ្ញា​មកដល់​កន្លែង​នេះ ត្រៀម​ច្រៀង​៦​បទ រួច​ទៅ​ច្រៀង​មួយកន្លែង​ទៀត លុះ​នៅមុន​ពេល​កើតហេតុ​បន្តិច កញ្ញា​មកដល់​ម៉ោង​៩៖៥០​នាទី ហើយ​ម៉ោង​ដែល​កញ្ញា​ត្រូវ​ច្រៀង​គឺ​ម៉ោង​១០​យប់ តែ​ម្ចាស់​ហាង​ខឹង​មិន​និយាយ​អី ហើយក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ក៏​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​កញ្ញា​តែម្តង​ខណៈពេល​កំពុង​ច្រៀង​នៅលើ​ឆាក​។​

​ទើប​ធ្វើ​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស កើតទុក្ខ​មិន​សុខចិត្ត ទើប​ធ្វើការ Live វិ​ដេ​អូ​ផ្ទាល់ នៅលើ Facebook ផ្ទាល់ខ្លួន​របស់​កញ្ញា រហូត​មហាជន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក Likes និង Shares ចែកចាយ Video របស់​កញ្ញា​បន្តបន្ទាប់​គ្នា រាប់​បង្ក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​កញ្ញា​ស្រែកយំ​ខ្លាំងៗ​តាមរយៈ Live Video នោះ ព្រោះតែ​កញ្ញា​មក​ចម្រៀង​តាម​ការអញ្ជើញ​របស់​ភោជនីយដ្ឋាន​ខាងលើ ដែលជា Events របស់​ក្រុមហ៊ុនស្រា​បៀរ​ហៃ Hite របស់​ប្រទេស​កូរ៉េ​នោះ​។​

​ដោយ​នៅក្នុង​វិ​ដេ​អូ Live នោះដែរ គេ​លឺ​ស​ឡេង​ម្ចាស់​ហាង​បាន​ព្យាយាម​និយាយ​ទៅកាន់​កញ្ញា ទេព បូ​ព្រឹក្ស ដើម្បី​សុំ​សម្រួល​បាន​អត់​? តែ​កញ្ញា​តប​វិញ​ថា រឿង​គេ​យក​កំប៉ុង​ស្រ​បៀរ​គប់​មក​នាង​ខ្ញុំ​ប៉ុណ្ណោះ​ហើយ សម្រួល​យ៉ាងម៉េច​? ដោយ​កញ្ញា បូ​ព្រឹក្ស មិន​ព្រម​សម្រួល​ទេ ហើយ​ខណៈ​កំពុងតែ​ស្រែកច្រៀង​សុខៗ​ស្រាប់តែ មាន​គេ​យក​កំប៉ុង​ស្រា​បៀរ​គប់​លើក​ញ្ញា ធ្វើ​ឲ្យ​កញ្ញា​ខ្មាស​គេ និង​ខឹងសម្បា​យ៉ាងខ្លាំង ដោយសារតែ​ទង្វើ​មើលងាយ និង​មិន​ឲ្យ​តម្លៃ​មកលើ​កញ្ញា​។​

​ភ្លាមៗ​នោះគេ​ឃើញ លោក ដេវីត ក៏បាន​មកដល់ និង​ចូលទៅ​ដោះស្រាយ នៅក្នុង​ភោជនីយដ្ឋាន​នោះ ដោយមាន​ការភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកយកព័ត៌មាន​ស្ទើរ​គ្រប់​ស្ថាប័ន និង​សមត្ថកិច្ច​ចុះទៅ​កន្លែងកើតហេតុ​ផងដែរ​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​អសីលធម៌​មួយ​នេះ ជនសង្ស័យ បានគេច​ខ្លួន​បាត់ស្រមោល​។ អ្វីដែល​កញ្ញា​មិន​អស់ចិត្ត​នោះ គឺ​កញ្ញា ចង់​ឲ្យ​អ្នកប្រព្រឹត្តិ​ចេញមុខ​សុំទោស​កញ្ញា​ជា​សាធារណៈ តែ​ត្រូវបាន​ម្ចាស់​ហាង​កាន់ជើង​និង​ឲ្យ​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល ។​

​កញ្ញា ទេព បូ​ព្រឹក្ស បន្ថែមថា ខាង​ម្ចាស់​ហាង​ឲ្យ​កញ្ញា​មក​ច្រៀង​នៅ​ម៉ោង ១០​យប់ ហើយ​កញ្ញា​បានមក​ដល់​មុន​នៅ​ម៉ោង ៩​និង​៥០​នាទី គឺ​បន្ទាប់ពី​ចេញពី​ច្រៀង​ការប្រគំ​តន្ត្រី​មួយ​នៅក្នុង​មជ្ឈមណ្ឌល កោះ​ពេជ្រ ដោយ​សុខចិត្ត​ជិះ​ម៉ូតូ​ដើម្បី​មក​ច្រៀង​ឲ្យ​ក្នុង​កម្មវិធី​នេះ តែ​កញ្ញា​មិន​នឹកស្មានថា ជួប​រឿង​បែបនេះ​ទាល់តែសោះ ហើយ​កញ្ញា​ហូ​ស​ចិត្តជា​ទីបំផុត ជាមួយនិង​ម្ចាស់​ហាង ដែល​មិន​មានការ​ទំនួល​ខុសត្រូវ​ផងដែរ ក្នុងនាម​ជា​ម្ចាស់​ហាង នៅពេល​ដែលមាន​ភ្ញៀវ​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​មិន​គប្បី​បែបនេះ ។​

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​រួចមក ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច បានចេញ​មកជួយ​អន្តរាគមន៍​ក្នុងករណីនេះ នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ច្បាស់លាស់ ពី​ខាង​ភាគី​ម្ចាស់​ហាង​នៅឡើយ ។ ចំពោះ​បុគ្គល​សង្ស័យ ដែល​គេចខ្លួនបាត់​នោះ តើ​សមត្ថកិច្ច មាន​វិធានការ​បែបណា ដើម្បី​ស្វែង​រកមុខ​នៅ​ជនសង្ស័យ ដែល​ហាន​ប្រព្រឹត្ត​នូវ​អំពើ​ប្រមាថ​លើ​តារាចម្រៀង​យេ​យេ​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ដោយ​ទង្វើ​ស្មោគគ្រោក​និង​អសីលធម៌ យកមក​ទទួលទោស​តាមផ្លូវ​ច្បាប់ ។​

​នៅ​ទីកន្លែង​កើតហេតុ លោក នួន ចាន់​ដេ​វិត G-Devith ដែលជា​ដៃគូរ​ចម្រៀង និង​ជា​គូស្នេហ៍ បាន​ប្តឹង​សមត្ថកិច្ច ឲ្យ​ធ្វើការ​វែកមុខ​ស្វែងរក​ជនដៃដល់ ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា នឹង​ប្រមាថមើលងាយ​កញ្ញា​ទេព បូ​ព្រឹក្ស ឲ្យ​មក​ទទួលខុសត្រូវ​មុខ​ច្បាប់ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​លើ​កញ្ញា​ទេព បូ​ព្រឹក្ស​ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×