Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ មាន​ថ្នាំញៀន​ជិត​៣​គីឡូ អាវុធ​ AK​ បត់​១​ដើម ដែល​ចាប់ជំរិត​ជនជាតិ​ថៃ​២​នាក់ នៅ​ស្រុក​ជាំ​ក្សាន្ដ

spot_img

​ព្រះវិហារ ​៖ ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ឃុំឃាំង ស្ដ្រី​ជនជាតិ​ថៃ​២​នាក់ ដើម្បី​ជំរិត​ទារប្រាក់ ត្រូវ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ធ្វើការ​ឃាត់ខ្លួន ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិត​ក្នុងភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​យន្តហោះ ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​។ ក្រោយ​ស្ត្រី​រងគ្រោះ​ចុះ​ពីលើ​យន្តហោះ ក៏មាន​រ៉ឺម៉ក​កង់​បី​ដឹក​ចេញពី​ព្រលានយន្តហោះ ដែលមាន​រថយន្ត​មួយគ្រឿង ចាំ​ទទួល​យកមក​ទីតាំង​កើតហេតុ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តែម្តង​។​

​ក្រោយមក​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​នេះ បាន​បង្ខំ​ឲ្យ​ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្ទេរប្រាក់​ជា​ថ្នូរ និង​ការ​ដោះ​លេង​។ បន្ទាប់ពី​ស្ត្រី​ជនជាតិ​ថៃ​ទាំងពីរ​នេះ ប្រាប់​ក្រុមគ្រួសារ និង​ផ្ញើ​រូបភាព​ទៅ​ឲ្យ​ក្រុមគ្រួសារ​មើល ក្រុមគ្រួសារ​រងគ្រោះ​ក៏​ប្តឹង មក​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ហើយ​ស្ថានទូត​ថៃ​ប្តឹង​បន្តម​កអគ្គ​ស្នង​ការន​គ​របាល​ជាតិ ទើប​បំបែក​បាន​សំណុំ​រឿងនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន បាន​បន្ថែមថា បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​នគរបាល​ខេត្តព្រះវិហារ ប្រមាណ​៤០​នាក់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ និង​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ មួយ​យប់​ទល់​ភ្លឺ រហូត​ទទួល​បង្ក្រាបបាន​ជោគជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ព្រមទាំង​ដកហូត​សម្ភារ​មួយចំនួន និង​រំដោះ​នារី​ជនជាតិ​ថៃ​បាន​ដោយ​សុវត្ថិភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ រួម​នឹង​វត្ថុតាង​មាន​ថ្នាំញៀន​ជិត​៣​គីឡូក្រាម អាវុធ​AK​បត់​១​ដើម គ្រាប់​៣០​គ្រាប់ រថយន្ត ម៉ូតូ សម្ភារ​ផ្សេងទៀត និង​នារី​ជនជាតិ​ថៃ ត្រូវបាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់ ៕ ​ដោយ​ ៖​ រចនា​

spot_img
×