Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​អត្តសញ្ញាណ​ហើយ ជនជាតិ​ចិន​ជា​ថៅកែ​ក្រុមហ៊ុន ត្រូវ​ចាក់​ដងខ្លួន​១៤ កាំបិត ឯ​ជនដៃដល់​ជា​យោធា​ជើងគោក វីរៈ​៩១

spot_img

​ភ្នំពេញ ៖ ករណី​ឃាតកម្ម ចាក់​សម្លាប់ ស្លាប់​បុរស​ម្នាក់ និង​របួស​២​នាក់ ស្គាល់​អត្តសញ្ញាណ​ហើយ ឯ​ជនដៃដល់​ជា​យោធា​ជើង​​គោក វីរៈ​៩១ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​ជិត​៨​យប់​នា​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ ២០១៨​នេះ នៅ​ចំណុច​ភោ​ជ​​នី​យ​ដ្ឋា​ន family ផ្លូវ​លេខ​១០១ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅក្នុង​ថ្លុកឈាម ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ស្ត្រី​២​នាក់​ទៀត រង​បួស​ធ្ងន់ធ្ងរ​ផងដែរ​។​

​ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ៣ នាក់ មាន​ស្លាប់​ម្នាក់ និង​របួស​២​នាក់ រួមមានៈ ១-​ឈ្មោះ​គង់ សុផារ៉ា ភេទ​ស្រី អាយុ​៣២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ១៣៥ ផ្លូវ​លេខ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ មុខរបរ​យោធា រងរបួស ដៃ​និង​ជើង​ទាំងសងខាង ។ ២- ឈ្មោះ​ម៉ែន អេង ភេទ​ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ ឈ្មោះ​គង់ សុផារ៉ា មុខរបរ លក់​បបរ រងរបួស​ជើងឆ្វេង និង​ទី​៣-​ឈ្មោះ​Song Qingjun ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​មុខរបរ​ប្រធាន​ក្រុមហ៊ុន កាន់​លិខិតឆ្លងដែន​លេខ EA៩៥១០៧៩៩ (​ស្លាប់​)​ ។​

ប្រពន្ធជនជាតិចិន

​ក្រុម​សមត្ថកិច្ច​បន្តទៀតថា ស្លាកស្នាម​លើ​ខ្លួន​សព​ស្នាមរបួស​ដាច់រយះ នៅ​ផ្ទៃ​ខ្លួន​ខាងមុខ ចំនួន​៧​កន្លែង និង​ស្នាមរបួស​ដាច់រយះ នៅ​ផ្ទៃ​ខ្លួន​ខាងក្រោយ​ចំនួន​៦​កន្លែង​។ ស្នាម​ដាច់​រលាត់​នៅលើ​ថ្ងាស​លឹ​ង្គ​១​កន្លែង​
​រីឯ​ជនសង្ស័យ​ឈ្មោះ គង់ កុសល ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ​ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​យោធា​ជើងគោក វីរៈ​៩១ ត្រូវជា​ប្ដី​ដើម របស់​ជនរងគ្រោះ​ឈ្មោះ គង់ សុផារ៉ា ដែល​កំពុង​លែងលះគ្នា​តែ​មិនទាន់បាន​សាលក្រម​ ។​

​ក្រុម​សមត្ថកិច្ច​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ឈ្មោះ​គង់ សុផារ៉ា និង​ម្ដាយ​ឈ្មោះ​ម៉ែន អេង រួមទាំង​មិត្ត​ប្រុស ជា​ជន​ជាតិចិន​ខាងលើ បាននាំគ្នា​មក​ហូប​សាច់​អាំង នៅ​ភោជនីយដ្ឋាន​កន្លែងកើតហេតុ ពេល​កំពុងតែ​ហូប​ស្រាប់តែ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក pcx ពណ៌​ស មិន​ចាំ​ស្លាក​លេខ មក​ឈប់​នៅមុខ​ភោជនីយដ្ឋាន រួច​ចុះ​ពីលើ​ម៉ូតូ ដើរ​សំដៅ​ទៅរក​ជនរងគ្រោះ ដោយ​ដៃ​ម្ខាង​កាន់​អាវុធខ្លី មិន​ស្គាល់​ម៉ាក និង​ដៃ​ម្ខាង​ទៀត កាន់​កាំបិត រួច​ចាក់ទៅលើ​ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន គ្មាន​ប្រណី​ដៃ​សោះឡើយ ដោយ​ចាក់​ចំ​ត្រូវ​ជាច្រើន​កាំបិត ត្រូវដង​ខ្លួន​ចំនួន ១៤ កាំបិត ធ្លាយ​ពោះវៀន​បណ្តាល​ឲ្យ​ស្លាប់ ពេលនោះ​ជនរងគ្រោះ គង់ សុផារ៉ា និង​ម្ដាយ ដែល​បាន​ចូលទៅ​ឃាត់ នោះ​ក៏ត្រូវ​ជនសង្ស័យ ចាក់​ឲ្យ​របួស ផងដែរ ហើយ​ជនសង្ស័យ ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ​តែម្ដង​។​

​ក្រុម​សមត្ថកិច្ច​ជំនាញ បានដាក់​ការសន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​ការចាក់​។ ចំពោះ​សាកសព​យកទៅ​តម្តល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×