Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​លើ​ហ្វេ​ស​ប៊ុ​ក ឧកញ៉ា ឌួង ឆាយ និង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ប្តឹង​គ្នា​ទៅវិញទៅមក ចាំមើល​ខាង​ណា​ឈ្នះ​

spot_img

​ភ្នំពេញ ​៖ ឧកញ៉ា ឌួង ឆាយ បាន​ប្តឹង​បក​ទៅ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ ៤​ម៉ឺន​លាន​រៀល ស្មើនឹង​ប្រមាណ ១០​លាន​ដុល្លារ ពីបទ​បរិហារកេរ្តិ៍​ ។

​ពាក្យបណ្តឹង​របស់​ឧកញ៉ា ឌួង ឆាយ បានដាក់​ចូលទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ​ឆ្នាំ​២០១៨​ កន្លងទៅនេះ​។ ក្នុង​ពាក្យបណ្តឹង​ដាក់ជូន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឧកញ៉ា ដួង ឆាយ បាន​អះអាងថា ​ការប្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក William Guang មេបក្សនយោបាយ​ជាប់​ដោយ​រឿងអាស្រូវ​ច្រើន​ពី​អតីតកាល​រូបនេះ ​បានធ្វើ​បរិហាកេរ្តិ៍​រូបលោក និង​ឪពុក​របស់លោក​ថែមទៀត​នៅលើ Facebook​ ។​

​ឧកញ៉ា ឌួង ឆាយ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅនេះ លោក William Guang ​បាន​សរសេរ​សារ​ឌឺដង​ផ្លែ​ផ្កាប​ញ្ឈិ​តប​ញ្ឈៀ​ង​ដោយ​មិន​ចំឈ្មោះ​លើ Facebook របស់ខ្លួន​ថា “​ក្លឹប​បាន​បង់ពន្ធ​ឬ​នៅ​?

​ហាង​បាន​បង់ពន្ធ​ឬ​នៅ​? កាលពី​សម័យ​រកស៊ី​ជាមួយ​ផ្លាក​ពាណិជ្ជ​មាន​ពាក់ព័ន្ធ​លុយខ្មៅ​ក​គោក មកដល់​ថ្ងៃនេះ​បាន Clear ហើយ​ឬ​នៅ​?

​ឪពុក​មាន​ពាក់ព័ន្ធ​នឹង​បណ្តាញចារកម្ម​យួន​ពេលនេះ​និយាយ​ខ្មែរ​ច្បាស់​នៅ​? បើ​នៅទេ ចាំ​ខ្ញុំ​ជួយ​យក​ភស្តុតាង​ជំរុញ​ទៅ​អាជ្ញាធរ ​ដើម្បី​ឲ្យ​ពិនិត្យ​បន្ថែម​។ ឲ្យ​គេ​ដឹងថា មាន​ឧកញ៉ា​មួយចំនួន​យក​សប្បុរសធម៌​បិទបាំង​អំពើ​ថោកទាប​ជាច្រើន​។ សូមបញ្ជាក់ថា ​បទល្មើស​មួយចំនួន​មិនទាន់​ផុត​អាជ្ញា​យុ​កាល​ទេ​” ​។​

​សង្គ្រាមពាក្យសម្តី​តាម​បណ្តាញ​សង្គម Facebook នេះ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ លោក William Guang ក៏បាន​ប្តឹង​ឧកញ៉ា ឌួង ​ឆាយ ពីបទ​បរិហារកេរ្តិ៍​ផងដែរ​។ លោក William Guang បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ ៥​ពាន់​លាន​រៀល ស្មើនឹង​ជាង១​លាន​ដុល្លារ​ ។​

លោក Willaim Guang ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើនឹង​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​បន្ទាប់ពី​ខ្ញុំ​បានចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ជូន​យ៉ាងច្បាស់​ដល់​មហាជន​ចំពោះ​ការចោទប្រកាន់​រប​ស់បុ​គ្គល ឈ្មោះ ឌួង ឧ​ត្ត​ម ឆ​វិ​ន ​ហៅ ឌួង ឆាយ នេះ​ដែល​បានមក​ចោទប្រកាន់ វាយប្រហារ គម្រាមកំហែង បង្គាប់បញ្ជា​លើ​រូបខ្ញុំ​ខណៈដែល​ខ្ញុំ​មិនបាន​ដឹង​អ្វី​សោះ !

​បញ្ហា​នេះ​ធ្វើអោយ​ខ្ញុំបាទ​មានការ​ព្រួយបារម្ភ​ចំពោះ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​របស់ខ្ញុំ​យ៉ាងខ្លាំង​ព្រោះ​បុគ្គល​រូបនេះ​ធ្លាប់មាន​ប្រវត្តិ​កាច​សាហាវ​ក​​ន្ល​ង​មក​ក្នុងសង្គម ដូចនេះ​ក្នុងនាម​ខ្ញុំ​ជា​មន្ត្រីជាន់ខ្ពស់​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​និង​អ្នកនយោបាយ​ថ្នាក់ជាតិ​មួយរូប បានសម្រេច​ចិត្ត​ប្ដឹង បុគ្គល​រូបនេះ​និង​ស្នើអោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ឃាត់ខ្លួន​បុគ្គល​រូបនេះ​ដើម្បី​ធានាបាន​នូវ​សុខ​សុ​វត្តិភាព​របស់​អ្នកនយោបាយ​នៅ​ព្រះរាជាណាចក្រ​ក​ម្ព​ជា “​។​

​ពាក្យបណ្តឹង​ប្តឹង​ឧកញ៉ា​ឌួង ឆាយ ចំនួន​៤​បទល្មើស ប្រមាថ​អ្នករាជការ​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ជាអាទិ៍ និង ញុះញង់​ឱ្យមាន​ការរើសអើង តាម​ក្រមព្រហ្មទណ្ឌ​ស្នើ​ផ្តន្ទាទោស​ឧកញ៉ា ឌួង ឆាយ តាមច្បាប់ និង ទាមទារ​សំណង​ជំងឺ​ចិត្ត​​ចំនួន​៥០០០​លាន​រៀល ដោយ​ថវិកា​ទាំងនោះ លោក វ​ឌ្ឍ​នាសា​ប៊ុង នឹង​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ចូលរួម​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ។​

​ការប្តឹង​ផ្ដល់​នេះ គឺ កើតឡើង​ដោយសារ​ការឆ្លង​ឆ្លើយ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របៀប​ឌឺដង​គ្នា​ទៅវិញទៅមក​។​រឿង​ឧកញ៉ា​នាំ​​ទំនិញគេចពន្ធ​និង​រឿង​ដក​លោក​ឃឹម​ប៊ុន​សុង​ចេញពី​ចៅ​ហ្វា​ខេត្តសៀមរាប​គឺដោយ​សារ​តែ​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​ហៅ​លោក William Guang ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×