Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​ម្នាក់​ទៀត​ហើយ ស្លាប់​នៅ​កន្លែង​ឃុំខ្លួន​អា​មេ​រិច ក្បែរ​ព្រំដែន​

spot_img

​ក្មេងប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ មកពី​ប្រទេស​ហ្គា​តេ​ម៉ាឡា (Guatemala) បាន​ស្លាប់​នៅ​កន្លែង​ឃុំឃាំង​​របស់​រដ្ឋាភិបាល​អា​មេ​រិច ស្ថិតនៅ​ក្បែរ​ព្រំដែន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​អន្តោប្រវេសន៍​។​

​នេះ​គឺជា​ការស្លាប់​របស់​កុមារ​ទី ២​ហើយ ក្នុង​រយៈពេល​មួយ​ខែ ខណៈ​ដែល​កុមារ​អន្តោប្រវេសន៍​រូបនោះ​​ត្រូវបាន​ឃុំខ្លួន បន្ទាប់​ពី​ធ្វើការ​ឆ្លងដែន​ចូល​មក​ព្រំដែន​អា​មេ​រិច​-​មិចស៊ិចកូ​។​

​កាល​ពី​ថ្មីៗ​កន្លងទៅនេះ ក៏​មាន​កុមារី​ម្នាក់​ផង​ដែរ ដែល​មាន​អាយុ ៧​ឆ្នាំ បាន​ស្លាប់ បន្ទាប់ពី​នាង​ត្រូវ​គេ​ឃុំខ្លួន តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​មន្ត្រី​អា​មេ​រិច​បានបញ្ជាក់​ថា កុមារី​នោះបាន​ព្យាយាម​ឆ្លង​ព្រំដែន​អា​មេ​រិច​មិចស៊ិចកូ ដោយ​ខុសច្បាប់ ជាមួយនឹង​ក្រុមគ្រួសារ​របស់​នាង។​

​កុមារី​ជនជាតិ​ហ្គា​តេ​ម៉ាឡាដ​ដែលនោះ ដែល​ត្រូវ​អាជ្ញាធរ​ស្គាល់​ឈ្មោះ​ថា Jakelin Caal បាន​ស្លាប់​ដោយសារ​បញ្ហា​ថ្លើម​។​ ​ប៉ុន្តែ​កាសែត​អា​មេ​រិច Washington Post បាន​ចុះផ្សាយ​ថា កុមារី​នោះ​ស្លាប់​ដោយសារ​ការ​ខ្សោះ​​ជាតិ​ទឹក និង​តក់ស្លុត​។ កាសែត​បាន​ដកស្រង់​មន្ត្រី​ព្រំដែន ដោយ​បញ្ជាក់​ថា នាង​មិន​បាន​ហូប ឬ​ផឹកទឹក​អស់​រយៈពេល ច្រើន​ថ្ងៃ​។​

​សូមបញ្ជាក់​ថា ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់​បាន​ធ្វើដំណើ​រ​ពី​អា​មេ​រិច​កណ្តាល​មក​ព្រំដែន​​អា​មេ​រិច ដើម្បី​ស្វែងរក​ជីវិត​ថ្មី​។ ពួកគេ​តាំង​នោះ​និយាយថា ពួកគេ​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​​ភាព​ក្រី​ក្រី និង​អំពើ​ហឹង្សា​នៅ​ប្រទេស​កំណើត​របស់​ពួកគេ រួមមាន​ប្រទេស​ហ្គា​តេ​ម៉ាឡា ហុងឌូ​រ៉ាស និង អែល​សាល់​វ៉ាឌ័​រ​៕

​ប្រភព​៖ BBC​

spot_img
×