Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨​នាក់​ស្លាប់ បន្ទាប់​ពី​ឡានក្រុង​ដែល​ត្រូវ​ចោរលួច បុក​រះ​លើ​អ្នកដំណើរ​ថ្មើរជើង​នៅ​ចិន​

spot_img

មនុស្ស​ចំនួន ៨​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​រថយន្ត​ក្រុង​មួយ​ក្រុង​ដែល​ត្រូវបាន​ចោរ​​លួច បាន​បុក​រះ​លើ​អ្នកដំណើរ​ថ្មើរ ជើង ស្ថិត​ក្នុង​ទីក្រុង Longyan នៃ​ខេត្ត Fujian ភាគខាងត្បូង​​ប្រទេស​ចិន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​បុក​នោះ ប៉ូលីស​បាន​ចាប់ និង​ឃុំខ្លួន​បុរស​ម្នាក់​ដែល​មាន​កាំបិត​នៅ​​កន្លែងកើតហេតុ ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​ការស៊ើបអង្កេត​។​

​មនុស្ស​ចំនួន ២១​នាក់​ផ្សេង​ទៀត​ក៏​បាន​រងរបួស​ក្នុង​ការបុក​រះ​នោះ​ផង​ដែរ​។​

​អាជ្ញាធរ​បញ្ជាក់ថា ជនល្មើស​បាន​ធ្វើ​ការសង​សឹក​លើ​សង្គម ក្រោយពេល​មាន​ជម្លោះ​ជាមួយ​នឹង​​មន្ត្រី​ប្រចាំ​តំបន់ ជុំវិញ​ប្រាក់​អត្ថប្រយោជន៍​របស់​ឪពុក​របស់​ខ្លួន ដែល​ជា​ទា​ហ៊ាន​ចាស់​។​

​ទោះយ៉ាងណា អាជ្ញាធរ​នៅ​តែ​ធ្វើការ​ស៊ើបអង្កេត​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×