Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​រកឃើញ​បង្អែម​បាញ់​អ៊ិច ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ នៅតាម​បណ្តា​ផ្សារ​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​រាជធានី​ភ្នំពេញ ​៖ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ​បង្អែម​បាញ់​អ៊ិច ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ចំនួន ០.៥០ គីឡូក្រាម ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ និង​ប្រចាំការ​នៅតាម​បណ្តា​ផ្សារ​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​អង្គារ ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ សាខា​កាំកុងត្រូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដោយ​ទទួលបាន​ការចូលរួម​សហការ​ពី​មន្ត្រី​មន្ទីរពិសោធន៍ និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តា​ផ្សារ​សំខាន់ៗ ចំនួន ៩ នៅ​រាជធានី​ភ្នំពេញ​មាន​ដូចជា​៖ ផ្សារ​ច្បារអំពៅ ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គរ ផ្សារ​ស្ទឹងមានជ័យ ផ្សារ​ធំថ្មី ផ្សារ​ទួល​ទំពូង ផ្សារ​ជម្ពូ​វ័ន និង​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​ទៅលើ​ផលិតផល​ម្ហូបអាហារ​មួយចំនួន ដូចជា​៖ គ្រឿង​សមុទ្រ គុយទាវ​សរសៃ​តូច ល​ត បាញ់​កាញ់ មី​គ្រប់មុខ ទឹកខ្មេះ​គ្រប់​ប្រភេទ ប្រហិត​គ្រប់មុខ ជ្រក់​គ្រប់មុខ សាច់ក្រក ត្រីងៀត​គ្រប់មុខ គល់​ស្លឹកគ្រៃ សាច់​ប៉ាតេ គ្រឿង​បុក ខ្ញី​ហាន់ នំ​បញ្ចុក បាញ់​ហយ គា​វ និង​បង្អែម​បាញ់​អ៊ិច ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យរ​ក​ភាព​មិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ភាពមិនប្រក្រតី​នៅក្នុង​បង្អែម​បាញ់​អ៊ិច មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ចំនួន ០,៥០ គីឡូក្រាម។​

​ទន្ទឹមនឹងនេះ​ដែរ​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក៏​បាន​ឱ្យ​ម្ចាស់​បង្អែម​ខាងលើ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទទួល​លក់​ជា​បណ្តោះអាសន្ន និង​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ផ្សេងទៀត អោយ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕​ ដោយ​ ៖​ កូឡាប​

spot_img
×