Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែងតាំង​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ ក្រោយ​ដក​លោក ទូច សា​លីន ឲ្យទៅ​ក្របខ័ណ្ឌ​ដើម​វិញ​

spot_img

​ភ្នំពេញ ​៖ នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ បាន​រៀបចំ​ពិធី​បាន​ប្រកាស​តែងតាំង​មុខតំណែង ជា​អភិបាលរង​ខណ្ឌ​១ រូប​គឺ លោក​ជា វីរៈ មក​ពី​ស្ថាប័ន សាលា​រាជធានី​ភ្នំពេញ  ជា​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី ជំនួស​លោក ទូច សា​លីន ត្រូវ​ទៅ​កាន់​មុខ​តំណែង​ក្នុង​ក្របខ័ណ្ឌ​ដើម​វិញ ។​

​ពិធី​ប្រកាស​កាន់​មុខតំណែង​ជា​អភិបាលរងខណ្ឌ​១​រូបនេះ បាន​ប្រព្រឹត្ដទៅ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៦ ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិប​តីភាព លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សុខ សម្បត្ដិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ។​

​លោក​សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ថ្លែងថា មុខតំណែង​ជា​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ មាន ចំនួន​៤​រូប ក្នុងនោះ​បេក្ខភាព​នារី​១​រូប មក​ពី​ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ខណ្ឌ​ព្រែក​ព្នៅ ជា​ខណ្ឌ​ដែល​ទើប​បំបែក​ចេញពី ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​សែន​សុខ​មួយផ្នែក មាន​ផ្ទៃដី ជាង​១៥៦ ៤០​ហិកតា វិសាលភាព​មុខ​របប​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម ទេ​សាទ សំណង់ ធ្វើ​ការងារ​រោងចក្រ និង​ធ្វើ​សិបកម្ម​ខ្នាតតូច លក្ខណៈ​គ្រួសារ ។​

​លោក​ជា វីរៈ បាន​ថ្លែងថា ជាមួយនឹង​មុខតំណែង​ថ្មី​នេះ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គុណូបការៈ ដ៏​ថ្លែថ្លា​របស់​សម្តេច​ក្រឡាហោម និង​លោក​អភិបាល​នៃ​គណៈ​អភិបាល​ភ្នំពេញ ដែល​បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​រូបខ្ញុំ ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញាចិត្ត យ៉ាង​មុតមាំ ដូចជា គោរព និង​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ។ អនុវត្តន៍​តាម​ការចាត់​តាំង និង​ការណែនាំ​របស់​ថ្នាក់​​ដឹកនាំ គ្រប់​លំដាប់ថ្នាក់ ជាពិសេស ខិតខំ ឲ្យអស់​ពី​កម្លាំងចិត្ត ជួយ​ដល់ លោក​អភិបាល នៃ​អភិបាលខណ្ឌ ក្នុង​ការសម្របសម្រួល ជំរុញ បម្រើ សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ បន្ត​ខិតខំ​ប្រឹងប្រែង បម្រើ​ប្រជាពលរដ្ឋ ឲ្យអស់​ពី​សមត្ថភាព និង​លទ្ធភាព ។​

​ក្នុងឱកាស​ដែរ លោក នួន ផា​រ័ត្ន បាន​ថ្លែងថា ការ​តែងតែ​ង និង​ផ្លាស់ប្តូរ​តំណែង​មន្ត្រី​រាជការ ជា​ដំណើរ​ធម្មតា​របស់​មន្ត្រី​រាជការ ស៊ីវិល ក្នុង​មុខងារ​សាធារណៈ​។ ដូចនេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ បន្ថែមទៀត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ការងារ ជា​ពិសេស​ត្រូវ​ចេះ​ស្វែងយល់ និង​បទដ្ឋាន​គតិយុត្ត ដែល​ពាក់ព័ន្ធ​នឹង​តួនាទី ភារកិច្ច​របស់​ខ្លួន ។​

​សូមបញ្ជាក់​ថា ការដកតំណែង​លោក ទូច សា​លីន ពី​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ ទៅ​ក្របខ័ណ្ឌ​ដើម​វិញ​នោះ ដោយសារតែ​មាន​រឿងអាស្រូវ​មួយចំនួន ពាក់ព័ន្ធ​នឹង​ដីធ្លី​៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×