Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​អ​.​ប បើក​សិក្ខាសាលា​ជាតិ ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​សម្រាប់ ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​បើក​សិក្ខាសាលា​ជាតិ​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ អធិបតីភាព​ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្តុ​។ សិក្ខាសាលា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក៏​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជាច្រើន​។​

​សិក្ខាសាលា​ជាតិ​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ រៀបចំ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ ហើយ​នឹង​បិទ​បញ្ចប់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​សូមជម្រាបថា គ​.​ជ​.​អ​.​ប ត្រូវបាន​បង្កើតឡើង សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ (​គ​.​ជ​.​អ​.​ប​) គឺជា​យន្តការ​អន្តរក្រសួង សម្រាប់​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍ តាម​បែប​ប្រជាធិបតេយ្យ​តាមរយៈ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គ​.​ជ​.​អ​.​ប ត្រូវបាន​បង្កើតឡើង ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២០៨/១៤២៩ ចុះ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០០៨​។ គ​.​ជ​.​អ​.​ប មាន​គណនេយ្យភាព​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (​ច្បាប់​រៀបចំ​អង្គការ​) ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​. ប​) គឺជា​យន្តការ​អន្តរក្រសួង​សម្រាប់​ការលើកកម្ពស់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​តាមរយៈ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ដើម្បី​អនុវត្ត​ច្បាប់​រៀបចំ​អង្គការ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ អោយមាន​ប្រសិទ្ធភាព គ​.​ជ​.​អ​.​ប បាន​បង្កើត​អនុគណៈកម្មាធិការ​ចំនួន​៤​គឺ​៖ (១).​អនុគណៈកម្មាធិការ​មុខងារ និង​ធនធាន (២).​អនុគណៈកម្មាធិការ​សារពើពន្ធ និង​ហិរញ្ញវត្ថុ (៣).​អនុគណៈកម្មាធិកា​រ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជា​តិ (៤).​អនុគណៈកម្មាធិការ​ផែនការអភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ និង​លេខាធិការដ្ឋាន ដើម្បី​សម្របសម្រួល និង​គ្រប់គ្រង​ការអនុវត្ត​នេះ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×