Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសាងសង់ ស្ថានីយ​ប្រព្រឹត្ត​កម្ម ក្នុងការ​ច្រោះ​ទឹក​កខ្វក់​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​បរិស្ថាន​

spot_img

​ភ្នំពេញ​ ៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​Dohwa Engineering Co., Ltd ចុះហត្ថលេខា​លើ​កិច្ចសន្យា​សេវា​ទីប្រឹក្សា​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ៦៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​​ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សូម​ជម្រាប​ជូន​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ឥណទាន​ពី​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ សម្រាប់ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ៦៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​មាន​សមត្ថភាព​ចម្រោះ​ទឹក បាន​៧៦០០​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ និង​សាងសង់​ស្ថានីយ​បូមទឹក​ចំនួន​១០​ទីតាំង ដែល​មាន​សមត្ថភាព​អាច​បូម បាន​២៩ ៩៥២ ម៉ែត្រ​គីប ក្នុង​មួយ​ថ្ងៃ សាងសង់​បណ្តាញ​លូ ស្តារ​ស្ទឹង​ប្រវែង​១៦,៣​គីឡូម៉ែត្រ និង​ស្តារ ស្ថានីយ​បូមទឹក​ដែល​មាន​ស្រាប់​ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល ជា​អធិបតី បាន​គូសបញ្ជាក់ថា​៖ ការចុះ​អនុស្សរណ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោល បំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​ប្រជាពលរដ្ឋ តាមរយៈ​ការសាងសង់ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ច្រោះ​ទឹក​កខ្វក់​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ លើកកម្ពស់​បរិស្ថាន​ដោយ​ការបង្កើត​ប្រព័ន្ធ​បណ្តាញ​លូ និង​ការ​តភ្ជាប់​បណ្តាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់ ស្ថានីយ​ប្រព្រឹត្ត​កម្ម ព្រមទាំង​អាច​ការពារ​ទឹកជំនន់​ផងដែរ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×