Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ពុំ​កើត​មាន​រឿង​អ្វី​ខុស​ប្រក្រតី តែ​ក៏​គួរ​ប្រយ័ត្នប្រយែង កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ ល្អប្រសើរ មាន​ដំណឹង​ល្អ​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា សុភមង្គល ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​សម្រប​ខ្លួន​ជាមួយ​អ្នក​រួម​ការងារ កុំ​ចង់​ចាញ់ឈ្នះ​នាំ​ឲ្យ​ខូច​ប្រយោជន៍ ។ លុយកាក់ មិនល្អ ត្រូវ​កាត់បន្ថយ​តម្រូវការ​ទិញ​របស់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​សរសើរ ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល តែ​ប្រយ័ត្ន​មាន​អ្នក​ព្យាបាទ​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​មុន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ថោះ​៖ ការងារ អំណោយផល​ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​យ៉ាង​រលូន ។ លុយកាក់ ដោយ​គ្រាន់តែ​ប្រឹងប្រែង​បន្តិចទៀត នោះ​ឱកាសល្អៗ​នឹង​មកដល់ ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​មិនល្អ​ដល់​ការងារ ។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ខ្ទង់ ប្រយ័ត្ន​ត្រូវគេ​បោកប្រាស់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​នឹង​គ្នា​យ៉ាង​តានតឹង ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ កើត​មាន​កំហុសឆ្គង ក្នុង​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ជឿ​សម្តី​អ្នកដទៃ​នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា ត្រូវគោរព​សេរីភាព​ឯកជន​របស់​មនុស្ស​ម្នាក់ៗ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ ។ លុយកាក់ ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការប្រាស្រ័យ​ទាក់ទង ។ មនោសញ្ចេតនា ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន រាល់​ឧបសគ្គ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​វក ៖ ការងារ មិនល្អ គ្រប់យ៉ាង​មិន​ដំណើរការ​តាម​ផែនការ ។ លុយកាក់ ត្រូវមាន​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​សមស្រប ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​អារម្មណ៍​ទាល់ច្រក​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចំណូល​ធ្លាក់ចុះ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ដើម្បី​រឹតចំណង​មនោសញ្ចេតនា​ឲ្យ​រឹងមាំ ។​

​ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវ​នឹងនរ​ប្រឈម​ការលំបាក ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ពេក​ដល់​ថ្នាក់​សោះអង្គើយ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​ភាពងាយស្រួល​គ្រប់យ៉ាង រាល់​ការលំបាក​ឧបសគ្គ​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕​

spot_img
×