Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ហេតុតែ​ឆ្កួត​នឹង iPhone 4 យុវជន​ម្នាក់​សុខចិត្ត​ប្រថុយ​ជីវិត លក់​ក្រលៀន​ដើម្បី​ទិញ​វា​១​គ្រឿង​

spot_img

​បុរស​ម្នាក់​ឈ្មោះ Xiao Wang ដែល​ឥឡូវនេះ​មាន​អាយុ ២៤ ឆ្នាំ កាលពី​នៅ​វ័យ ១៧ ឆ្នាំ នៅពេលនោះ iPhone 4 បានចេញ​លើកដំបូង ។ ហើយ​ក្មេង​ជំទង់ៗ​ទាំងអស់​ក្នុងនោះ​មាន​រូបគេ​ផងដែរ ដែល​ងប់​ង​ល់​ឆ្កួត​នឹង​វា​យ៉ាងខ្លាំង ។​

​ប៉ុន្តែ Wang ពុំ​អាចធ្វើ​រឿងនេះ​បាន​ដូច​កូនៗ​គេ​ដទៃ​បាន​នោះទេ ព្រោះតែ​ស្ថានភាព​គ្រួសារ​របស់គាត់​ក្រីក្រ​ពេក ។ ដូច្នេះ គាត់​បានចាប់ផ្តើម​រក​វិធី​ផ្សេងៗ​ដើម្បី​រកលុយ​ឲ្យ​បាន​ឆាប់ ដើម្បី iPhone 4 ១​គ្រឿង ។ នៅពេលនោះ គាត់​ត្រូវបាន​គេ​ប្រាប់ថា មាន​មនុស្ស​ត្រូវការ​ក្រលៀន​ជា​ចាំបាច់​ដើម្បី​រស់ ។​

​បន្ទាប់ពី​មាន​គេ​ប្រាប់​បែបនេះ Wang ក៏បាន​ស្វែងរក​ទីកន្លែង​ដើម្បី​លក់​វា និង​បាន​ស្គាល់​មន្ទីរពេទ្យ​ក្រោម​ដី​ខុសច្បាប់​មួយ ទីកន្លែង​ដែល​ការវះកាត់​ក្រលៀន​ត្រូវបាន​ធ្វើឡើង ។ គាត់​ត្រូវ​បានផ្តល់ 22,000 យន់ សម្រាប់​ថ្លៃ​ក្រលៀន​របស់គាត់ ដែល​គ្រប់គ្រាន់​សម្រាប់​ទិញ iPhone ១​គ្រឿង ។ ដូច្នេះ គាត់​បានធ្វើ​ដំណើរ​ពី Anhui ទៅកាន់ Chenzhou សម្រាប់​ដំណើរការ​វះកាត់​ក្រលៀន ហើយ​បាន​ទិញ iPhone ១​គ្រឿង បន្ទាប់ពីនោះ ៕ ឧ​ត្ត​ម​

spot_img
×