Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​កូរ៉េ ស្លាប់​ចំនួន​៣​នាក់ របួសធ្ងន់​៩​នាក់​

spot_img

​ព្រះសីហនុ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើង​បង្កដោយ​ខ្លួនឯង ដោយ​ក្រឡាប់​រថយន្ត​កូរ៉េ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣​នាក់ របួសធ្ងន់​ចំនួន​៩​នាក់ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​១១១.១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្កដោយ​ខ្លួនឯង រថយន្ត​កូរ៉េ ម៉ាក​ស្តា​រិច ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​២AW០៩៨៥ មាន​ទិសដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ក្រឡាប់​ខ្លួនឯង​។ មាន​អ្នករួមដំណើរ​ចំនួន​១៣​នាក់ ស្រី​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣​នាក់ របួសធ្ងន់​ចំនួន​៩​នាក់ ស្រាល​ចំនួន​១​នាក់ បាន​ត្រឡប់ទៅផ្ទះ​វិញ​ ​មាន​ឈ្មោៈ​ដូចខាងក្រោម ៖

១.​ឈ្មោៈ ធឿន ធន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​អ្នកបើកបរ​) របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​ ។

២.​ឈ្មោៈ សែម វីរៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តបាត់ដំបង​ ។

៣.​ឈ្មោៈ សុខ ឡាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ភ្នំពេញ​ ។

៤.​ឈ្មោ​: គឹម សុផាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​ ។

៥.​ឈ្មោៈ ឃឹម វន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​ ។

៦.​ឈ្មោៈ សយ ប៉ុន​ថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​កំពង់ស្ពឺ​ ។

៧.​ឈ្មោៈ ឡាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ធំ​ ។

៨.​ឈ្មោៈ ទក ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​ ។

៩.​ឈ្មោៈ ចេ​វ សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ខេត្តតាកែវ​ ។

១០.​ឈ្មោៈ ឆេង ខន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ​(​ស្លាប់​នៅនឹងកន្លែង​) ។

១១.​ឈ្មោៈ ស្រី នាង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ (​ស្លាប់​នៅនឹងកន្លែង​) ។

១២.​ឈ្មោៈ ធន លក្ខិណា ភេទ​ស្រី អាយុ​៤​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​) ។

​បច្ចុប្បន្ន​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រែអំបិល ដើម្បី​ជួយសង្គ្រោះ ចំ​ពោៈ​រថយន្ត​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់សីលា​៕ ដោយ​៖ ស្រីនាថ​

spot_img
×