Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ម៉ូតូ​ពី​ក្រុង​ស្វាយរៀង​យកទៅលក់​នៅ​ផ្សារ​ក្រោលគោ​មានអី​សមត្ថកិច្ច​ឆែក​តាម​កាមេរ៉ា​សុវត្ថិភាព​ជាប់​ខ្នោះ​ទាំង​អ្នក​លួច​និង​អ្នកទទួល​ទិញ​

spot_img

​ខេត្តស្វាយរៀង ​៖ ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ជិត ០៨​យប់ នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង មាន​ករណី​ចោរលួច​ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1F-1074 ដោយមាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ កែវ ជិន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​លក់​ពោត​ស្ងោរ រស់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ខេត្តស្វាយរៀង​។

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​៖​មាន​ករណី​បាត់​ម៉ូតូ​នោះ​កំលាំង​ជំនាញ​ក្រុង បាន​សហការ​ជាមួយ​កំលាំង​ជំនាញ​ខេត្ត និង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយរៀង ចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតមក​ដល់​ថ្ងៃទី ២៦ ខែ ឆ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង​៨​ព្រឹក បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ឃើញ​មុខសញ្ញា​ជា​ជនសង្ស័យ ០១​នាក់ មានឈ្មោះ កែវ ចាន់​រស្មី ហៅ​ម៉ី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។

​ប្រភព​ខាងលើ​បាន​បន្ត​អោយដឹងទៀតថា​៖​រហូតដល់​ម៉ោង​១១​ថ្ងៃ ដដែល​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​មុខសញ្ញា ជា​ជនសង្ស័យ​ខាងលើ មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន ហើយ​ជិះ​យកទៅលក់​នៅ​ផ្សា​ក្រោលគោ ក្នុង​តំលៃ ៣៣៥​ដុល្លា ទាំងយប់​រួច​ក៍​ត្រឡប់មកផ្ទះ​វិញ ។​

ប្រភព​បាន​បន្ថែមទៀត​ថា​៖​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ សុភាព ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ បាន​នាំខ្លួន​ឈ្មោះ សុខ រ៉ា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ពីបទ​ទទួលផល​ចោរកម្ម រួម​នឹង​វត្ថុតាង​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ០១​គ្រឿង និង​បានធ្វើ​ការចុះ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ កែវ ចាន់​រស្មី ហៅ​ម៉ី ( ជា​ជនសង្ស័យ ) ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ប្រមូលបាន​សំភារៈ​ធ្វើ​កម្ម​ភាព​លួច​មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២​នាក់​ខាងលើ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×