Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ណាត់​ជួបគ្នា​ដើរលេង ហើយ​រួមរ័ក ត្រូវ​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​

spot_img

​កំពត ៖ បុរស​ម្នាក់​បាន​រង​ការចោទប្រកាន់ថា បាន​ចាប់រំលោភ​នារី​ម្នាក់ អាយុ​១៥​ឆ្នាំ រំលោភ​បានសម្រេច ។ ពួកគេ​ទាំងពីរ​នាក់​បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ណាត់​ជួបគ្នា ពេល​ជួបគ្នា ពួកគេ​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា ដើរលេង​សាងសង​ស្នេហា រហូតដល់​ជនសង្ស័យ​បាន​លួងលោម​ជនរងគ្រោះ ចាប់រំលោភ​រហូត​បាន​សម្រេច នៅលើ​ខ្នង​ប្រឡាយ​មួយ​។ តែ​ទីបំផុត បុរស​ជា​គូស្នេហ៍​ត្រូវ​ចាប់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ តាម​ពាក្យ​ប្តឹង​របស់​ក្មេងស្រី​រងគ្រោះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ចំណុច​លើ​ខ្នង​ប្រឡាយ មាន​ករណី​រំលោភ​សេពសន្ថវៈ ដែល​បង្កឡើង​ដោយ​ឈ្មោះ ម៉ាន់ កត្តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ។ ក្រោយ​កើតហេតុ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ បាន​លួងលោម​ជនរងគ្រោះ​ឈ្មោះ ម​.​ស​.​យ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​លៀប ឃុំ​ត្រពាំង​សាលា​ខាងកើត ដែល​ទាក់ទង​គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ណាត់ជួប​គ្នា ។ ពេល​ជួបគ្នា ពួកគេ​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ដើរលេង រហូតដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​បាន​លួងលោម ជនរងគ្រោះ ចាប់រំលោភ​រហូត​បាន​សម្រេច ។ លុះដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ។ ក្រោយ​ទទួល​ពាក្យបណ្តឹង ផ្នែក​ជំនាញ​បាន​ស្រាវជ្រាវ និង​ឃាត់​ជនសង្ស័យ​មក សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់ របស់​ភាគី​រងគ្រោះ​ប្រាកដ​មែន ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕ ដោយ ​៖ ​រចនា​

spot_img
×