Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​គប់​ស្រា​បៀរ​ដាក់​អ្នកចម្រៀង​ម្នាក់ នៅ​ចុងឆ្នាំ​២០១៨ ល្បី​ជាង​ករណី​ជះ​ទឹក​អាស៊ីត និង​បាញ់ ដាក់​សម្លាប់ តារាចម្រៀង​ជើងចាស់​ទៅទៀត​

spot_img

​ភ្នំពេញ ​៖ ករណី តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​អ្នកតូច​រហូតដល់​អ្នក​ធំ មន្ត្រី​រាជរដ្ឋាភិបាល​ថែម​ទៀតផង ក្នុងការ​បញ្ចេញ​គាំទ្រ រក​យុត្តិធម៌ ហើយ​ក៏មាន​រិះគន់​ផងដែរ ។ លើ​បណ្តាញ​សង្គម បាន​បញ្ចេញ​នូវ​សារ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សរសេរថា ត្រឹម​ជះ​ស្រា​សោះ ស្រីអូន​ស្រែ​ករក​យុត្តិធម៌ ចង់​ផ្អើល​ឋាន​​ប្រែ​ត ហើយ​មាន​ទាំង​អ្នក​ចេញមុខ ជួយ​ការពារ​ឲ្យ​ទៀត​ចុះ​ទម្រាំ​ដូច​ពួកគាត់ ដែលជា​តារា​រងគ្រោះ ដោយសារ​ការបាញ់​​ប្រហារ​ដោយ​គ្រាប់កាំភ្លើង និង​ជះ​ទឹក​អាស៊ីត​នេះ​វិញ តើ​វា​ហ្នឹង​​ទៅជា​យ៉ាងណាដែរ​ទៅ​??

​ខ្ញុំ​មិន​ទើស​ទេ រឿង​គេ ប៉ុន្តែ​ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដូចគ្នា​ដែរ ​ចុះ​យុត្តិធម៌​មាន​ទេ សម្រាប់​ពួកគាត់​អស់លោក​ទាំងឡាយ​។​

​កញ្ញា​ទេព បូ​ព្រឹក្ស បានដាក់​ពាក្យបណ្ដឹង នៅ​អធិការ​ខណ្ឌទួលគោក ។ ទោះបីជា​មានការ​សម្របសម្រួល​សំណង​រដ្ឋប្បវេណី​ក៏ដោយ ក៏​បណ្ដឹងអាជ្ញា​នៅតែ​បន្ត មានន័យថា​អាចមាន​ទោស ហើយ​ករណី​ម្ចាស់​ហាង ប្រសិនបើ​តុលាការ​រកឃើញថា បំផ្លាញ​ភស្តុតាង​មែន​នោះ អាច​នឹង​មានទោស​ព្រហ្មទណ្ឌ​រហូតដល់​ជាប់គុក​។​

​លោក ពេជ្រ ស្រស់ សួរ​ទៅ​លោក ថៃ នរៈ​សត្យា ថា ​៖ “​បើ​គេ​យក​ស្រា​បៀរ​ទៅ​ជះ​លើ​មុខ​កូនស្រី​ឯកឧត្តម ហើយ​ថែមទាំង​គប់​កំប៉ុង​ស្រា​បៀរ លើ​រា​ង្គ​កាយ​កូនស្រី​ឯកឧត្តម​ថែមទៀត តើ ឯកឧត្តម គិតថា​ជា​រឿង​តូចតាច​ដែរឬទេ​? Pich Sros – ពេជ្រ ស្រស់ ប៉ុន្តែ​បើ​រឿង​នោះ​ធ្លាក់​លើ​ក្រុមគ្រួសារ​ឯកឧត្តម​វិញ ច្បាស់​ណាស់​គឺ​ម្នាក់​ដែល​ប្រព្រឹត្ត​នោះ គឺ​ដៃ​នឹង​ជាប់​ខ្នោះ​ភ្លាម​ដែរ​ហើយ​។ ការប្រមាថ​លើ​ស្ត្រី​គ្រប់​រូបភាព​វា​មិនមែនជា​រឿង​តូចតាច ដូច​ឯកឧត្តម​មានប្រសាសន៍​នោះទេ ខ្ញុំ​មិន​គាំទ្រ​ជាដាច់ខាត​ចំពោះ​សកម្មភាព​ប្រមាថ​លើ​ស្ត្រីភេទ ហើយ​ប្រសាសន៍​ឯកឧត្តម​កំពុង​ចូលរួម​ប្រមាថ​លើ​ស្ត្រី​យ៉ាងខ្លាំង ថែមទាំង​លើកទឹកចិត្ត​ដល់​ជនបង្ក​ហេតុ​ថែម​ទៀតផង ហើយ​ក្នុង​នាមខ្លួន​គឺជា​អាណាព្យាបាល​សិល្បករ សិល្បការិនី ឯកឧត្តម​ ​គួរ​ណាស់​ទាមទារ​រក​ភាពថ្លៃថ្នូរ​ជូន​ពួកគាត់ ផ្ទុយទៅវិញ​ឯកឧត្តម​ចូលរួម​ប្រមាថ​លើស​ដើម និង​ធ្វើ​ឲ្យ​ជនបង្ក​ហេតុ​កាន់តែ​បានចិត្ត ហើយ​តម្លៃ​ស្ត្រី​ខ្មែរ​និង​តារា​ជា​ស្ត្រី​ខ្មែរ​កាន់តែ​ធ្លាក់ចុះ​។ បើ ឯកឧត្តម មិន​ចេញ​នូវ​ប្រសាសន៍​នោះទេ​ក៏​គេ​មិន​ថា ឯកឧត្តម គ​នោះដែរ។ ​កុំ​ខឹង​ខ្ញុំ​អី​ណា​ឯកឧត្តម ខ្ញុំ​និយាយ​អ្វី​តែ​ជា​ការពិត​ប៉ុណ្ណោះ​!​ ។​

​គណនី ឈ្មោះ Kimneng Sen បាន​លើកឡើងថា សួស្តី បងប្អូន ពូ​មីង និង​មហាជន​ទាំងអស់​។

​ក្នុងនាម​ខ្ញុំ​ជា​អ្នកសិល្បៈ​មួយរូប​អស់​រយៈពេល​១៥​ឆ្នាំ​មកនេះ ​ខ្ញុំ​សូម​បញ្ចេញមតិ​ខ្លះៗ ទាក់ទង​និង​រឿង​ដែល​បានកើត​ទៅលើ​ប្អូនស្រី ទេព បូ​ព្រឹក្ស កាលពី​យប់ម្សិល​មិញ​នេះ ហើយ​នេះ​ជា​បញ្ហា​មួយ ដែល​តែងតែ​កើតមាន​មកលើ​សិល្បករ សិល្បការិនី​យើង​មួយចំនួន ទាំង​រូបនាង​ខ្ញុំ​ផ្ទាល់ ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​គ្នា​នេះដែរ មិន​ថា​នៅក្នុង​ប្រទេស ឬក៏​ក្រៅប្រទេស​ឡើយ​។​

ដូច​ច្នេះ​ខ្ញុំ​សូម​ឲ្យ​មហាជន​ទាំងអស់ មេត្តាជួយ​ឲ្យ​តម្លៃ​សិល្បការិនី​ខ្មែរ​យើង ក៏ដូចជា លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្ត្រី​ទាំងអស់​ទូទាំង​ពិភពលោក មិន​ថា​គាត់​ជា​អ្នកសិល្បៈ ឬក៏​ជា​អ្នកធ្វើការ​អ្វីមួយ​ក៏ដោយ ពួកគាត់​សុទ្ធតែ​មានតម្លៃ​របស់​ពួកគាត់ ហើយ​ស្ត្រី​ទាំងអស់​ប្រៀបបាន​ទៅ នឹង​កូនស្រី បងស្រី ប្អូនស្រី ម្តាយ និង​លោកយាយ របស់​យើង​ដូចគ្នា​។

​ជា​ចុងក្រោយ​ខ្ញុំ​សូម​ជូនពរ​អោយ​ប្អូន ស្រី ទេព បូ​ព្រឹក្ស ឆាប់​រកឃើញ​ដំណោះស្រាយ​ក្នុង​ប្រការ​ណាមួយ ហើយក៏​សូម​ឲ្យ​ប្អូន នៅតែមាន​កម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បី​សិល្បៈ​ខ្មែរ​យើង​ត​ទៅមុខទៀត​។​

គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​បញ្ចេញ​នូវ​សារ​របស់ខ្លួន​ថា ៖

​យប់មិញ គាត់​ធ្វើ​ទង្វើ​នេះ​ដាក់​កញ្ញា​ទេព បូ​ព្រឹក្ស ដែល​គាត់​មាន​អ្នកគាំទ្រ​ច្រើន ជា​បុគ្គល​ល្បី មាន​គេឯង​ដឹងឮ​លឿន មាន​គេ​ជួយ​ច្រើន​។ ចុះបើ​យប់​ក្រោយ គាត់​ធ្វើ​ដាក់​នារី​ដ៏​សាមញ្ញ​ម្នាក់ ដែលជា​នារី​ចាក់​ស្រា​បៀរ ឬ​ជា​អ្នកចម្រៀង​មិន​ល្បីឈ្មោះ តើ​ឲ្យ​គាត់​រំពឹង​អ្វី​? អ្នកណា​ជួយ​គាត់​បាន​?

​នារី​ទាំងអស់​គួរ​ទទួលបាន​ការគោរព​ស្មើៗ​គ្នា​។ សូមកុំ​យកដៃ​ដ៏​កខ្វក់ និង ចិត្ត​ស្អុយរលួយ​របស់​អ្នក​ប៉ះពាល់​នាង​។

​កាល​ខ្ញុំ​អាយុ​១២​ឆ្នាំ បង​ខ្ញុំ​ធ្វើការ​រដ្ឋបាល​នៅក្នុង​ភោជនីយដ្ឋាន​មួយ​។ ពេល​កំពុង​អង្គុយ​រង់ចាំ​បងស្រី​បង្ហើយ​ការងារ​របស់គាត់ បងស្រី​មេការ​ដែល​ធ្វើការ​ក្នុង​បន្ទប់​ជាមួយគ្នា បាន​ស្តីបន្ទោស​នារី​ចាក់​ស្រា​បៀរ​ម្នា​ក់ថា​មិនបាន​យកចិត្តទុកដាក់​នឹង​ភ្ញៀវ​។ នារី​ចាក់​ស្រា​បៀរ​ថា ភ្ញៀវ​បាន​ស្ដោះ​ទឹកមាត់​ដាក់​កែវស្រា ហើយ​បង្ខំ​ឲ្យ​គាត់​ផឹក​តាម​ក្រោយ ពេល​គាត់​មិន​ព្រម​ផឹក ភ្ញៀវ​បោក​កែវស្រា​ចោល ស្រែក​ឡូឡា​ជេរ​គាត់​។ សម្ដី​មួយ​ម៉ាត់​ដែល​ខ្ញុំ​បានឮ​ពី​មាត់​មេការ​គឺ “​ទ្រាំ​!”​។ គាត់​ប្រាប់​ឲ្យ​នារី​ចាក់​ស្រា​ម្នាក់​នោះ​ទ្រាំ​។ ខ្ញុំ​មិន​យល់​! ហេតុ​អី​បន្ទាប​តម្លៃ​មនុស្ស​ស្រី​ម្ល៉េះ​?

​ខ្ញុំ​រឹតតែ​មិន​យល់​ទៀត​ហេតុ​អី​មនុស្ស​ប្រុស​ម្នាក់​នោះ​ឆេវឆាវ​ម្ល៉េះ​? ដឹកនាំ​ប្រទេសជាតិ​កើត​ដែរ​? ធ្វើជា​មេ​គ្រួសារ​កើត​ដែរ​? បើ​ខ្ញុំ​ជា​ភរិយា​គាត់ ខ្ញុំ​ខ្មាស​គេ​ណាស់​! បើ​ខ្ញុំ​ជា​ប្អូនស្រី​គាត់ ខ្ញុំ​ខ្មាស​គេ​ណាស់​! ខ្ញុំ​គ្មាន​មោទនភាព​បន្តិច​​ណា​ឡើយ លើ​មនុស្ស​ប្រុស​ដែល​ប្រើ​ហិង្សា​ប្រមាថមើលងាយ​មនុស្ស​ស្រី ទោះបីជា​គេ​ស្ពាយ​សញ្ញាប័ត្រ​បណ្ឌិត ប្រថាប់ត្រា​ពី​ព្រះព្រហ្ម​មក​ក៏ដោយ​។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sok Pisey Official បាន​ថ្លែងថា បើ​មិន​ពេញចិត្ត បើ​ស្អប់​ខ្លាំង​ចាំបាច់​យក​ភ្នែក​មក​មើ​លនា​ង​ធ្វើ​អី បើ​ធុញ​ឬ​ថ្លង់​និង​សំឡេង​នាង ម៉េច​មិន​ដើរចេញ​។ សួរថា​ធ្វើ​ទង្វើរ​បែបនេះ ដាក់​ក្មេងស្រី​ម្នាក់ ដែល​មិនបាន​ទៅ​បំផ្លាញ​អ្វី​អ្នកផង តើ​សក្តិសម​ទេ​។ សូម​ផ្តល់​តម្លៃ​ដល់​នារី​ផង ទង្វើ​លោក​គ្មាន​នរណាម្នាក់​ទទួល​យក​​បានទេ​។ រឹងមាំ​ណា​ប្អូនស្រី​។​

គណណី នារី ខ្មែរ បាន​ចូលរួម​មក​ចែករំលែក​ថា៖ ត្រឹម​ជះ​ស្រា​សោះ​ស្រីអូន​ស្រែ​ករក​យុត្តិធម៌ ចង់​ផ្អើល​ឋាន​​ប្រែ​ត ហើយ​មាន​ទាំង​អ្នក​ចេញមុខ ជួយ​ការពារ​ឲ្យ​ទៀត​ចុះ​ទម្រាំ​ដូច​ពួកគាត់​ដែលជា​តារា​រងគ្រោះ​ដោយសារ​ការបាញ់​
​ប្រហារ​ដោយ​គ្រាប់កាំភ្លើង និង​ជះ​ទឹក​អាស៊ីត​នេះ​វិញ តើ​វា​ហ្នឹង​​ទៅជា​យ៉ាងណាដែរ​ទៅ​??

​ខ្ញុំ​មិន​ទើស​ទេ​រឿង​គេ ប៉ុន្តែ​ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដូចគ្នា​ដែរ​ ​ចុះ​យុត្តិធម៌​មាន​ទេ សម្រាប់​ពួកគាត់​អស់លោក​ទាំងឡាយ​?

​ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ ដែល​ត្រូវគេ​ប្លន់​ដីធ្លី​គាត់​នោះ​?

ហេតុអ្វី​តារា​ល្បីៗ​នឹង​មន្ត្រី​ធំៗ​មួយចំនួន រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ ហេតុអ្វី​មិន​នាំគ្នា​ជួយ​ផុស​ជួយ​ផ្សាយ រក​យុត្តិធម៌​​ជូន​ដល់​ពួកគាត់​ផង ពួកគាត់​ក៏​ជា​មនុស្ស​ដែរ ហើយក៏​ជា​ជន​​រងគ្រោះ​ដូចគ្នា ឬ ច្បាប់​ស្រុក​ខ្មែរ​ការពារ​តែ​ជន​ល្បីៗ នឹង​អ្នក​​ដែលមាន​លុយ​មានអំណាច​ទេ​ឬ ??

​ចំណែក​ផេ​ក ណា​តា សា​អ៊ី បាន​បញ្ជាក់ថា រឿង ទេព បូ​ព្រឹក្ស ល្បី​ដល់​អ្នកកាសែត​តូចធំ តារាចម្រៀង តារា​ហ្វេ​ស​ប៊ុ​ក ចាស់​ក្មេង មេធាវី តារា​កំប្លែង ចាស់​ថ្មី ចេញមុខ​មក​កា​ពារ​ក​យុត្តិធម៌​ជូន ចុះ​រឿង​ប្រជាជន​តវ៉ា​ស្រែ​យំ សុំ​ឲ្យ​ជួយ​តើ​អ្នកណាខ្លះ​ចេញមុខ​។​

​លោក​ហេង ឡុង ប្តី​អ្នកនាង​ច​ន ចន្ទ​លក្ខិណា បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​នេះ​ថា លទ្ធផល​បឋម​: មានសង្ឃឹម​ហើយ​បងប្អូន យុត្តិធម៌​ពិតជា​មាន អរគុណ​សម្រាប់​ការចែករំលែក ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន​។

បន្ទាប់ពី​ចំណាយពេល​ជាមួយ​មេធាវី​ផ្ទាល់ខ្លួន របស់​កញ្ញា​ទេព បូ​ព្រឹក្ស និង​តំណាង​ជនបង្ក ក្រោម​ការសម្របសម្រួល របស់​សមាគម​សិល្បក​រ​ខ្មែរ អស់​រយៈពេល​ជាង​៣​ម៉ោង នៅ​រសៀល​ថ្ងៃទី​២៦ ខែធ្នូ​នេះ ភាគី​ទាំងពីរ បាន​សម្របសម្រួល​គ្នា ដោយ​សន្តិវិធី ប៉ុន្តែ​មិនទាន់មាន​ការព្រមព្រៀង​នៅឡើយ​ទេ នឹង​បន្ត​ជួបគ្នា​ជាមួយ​ជនបង្ក ដោយផ្ទាល់​នៅ​ព្រឹកស្អែក​ម៉ោង​៩​។

​សុំ​បញ្ជាក់ កញ្ញា​ទេព បូ​ព្រឹក្ស បានដាក់​ពាក្យបណ្ដឹង នៅ​អធិការ​ខណ្ឌ​ទួល​គោ​ករួ​ច​ហើយ ទោះជា​មានការ​សម្របសម្រួល​សំណង់​រដ្ឋប្បវេណី​ក៏ដោយ ក៏​បណ្ដឹងអាជ្ញា​នៅតែ​បន្ត មានន័យថា​អាចមាន​ទោស ហើយ​ករណី​ម្ចាស់​ហាង ប្រសិនបើ​តុលាការ​រកឃើញថា បំផ្លាញ​ភស្តុតាង​មែន​នោះ អាច​នឹង​មានទោស​ព្រហ្មទណ្ឌ​រហូតដល់​ជាប់គុក​។​

​គណនី ទំនួញ ឪពុក​៖ ហាស់​ហាស់​ចង់តែ​ឆើ​ច គ្រាន់តែ​គេ​ជះ​ស្រ​បៀរ និង​គប់​កំប៉ុង​ដាក់​តារាចម្រៀង​ម្នាក់​សោះ ផ្អើល​អស់​តារា​ប្រុស​ស្រី​ល្បីៗ និង​មិនសូវ​ល្បី ពិសេស​ប្រធាន​សមាគម​អ្នកសិល្បៈ ចេញមុខ​ព្រាត​ទាមទារ រក​យុត្តិធម៌​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស ភ្លាមៗ​នេះ ពិតជា​ល្អ​ណាស់​សុំ​សរសើរ ពួក​អ្នក​ដែល​ចេះ​ជួយ​គ្នា​! ។​

ចុះ ពិ​សិទ្ធ ពិ​លីកា ទូច ស្រី​និច្ច ពៅ បញ្ញា​ពេជ្រ តាត ម៉ា​រី​ណា ដែល​ពួកនាង​រងគ្រោះ ដោយ​ការបាញ់ប្រហារ និង​ជះ​ទឹក​អាស៊ី​ត​ស្លាប់ និង​របួស ពិ​ករារ យ៉ាង​អយុត្តិធម៌ ហេតុ​អី​បែរជា​មិនឃើញ​ប្រធាន​សមាគម​សិល្បៈ និង​អ្នកសិល្បៈ ចេញមុខ​រក​យុត្តិធម៌​ឲ្យ​ពួកនាង​ផង ឬក៏​ពួក​អ្នក​មិន​ហ៊ាន​ហើបមាត់​????​។ ទស្សនៈ ស្រាស​។​

​រឿង​កញ្ញា​ទេព បូ​ព្រឹក្ស កំពុង​កក្រើក​ក្នុង​បណ្តាញ​សង្គម កញ្ញា​ទេព បូ​ព្រឹក្ស បាន​ប្តឹងទៅ​បុរស​ជនបង្ក រួមទាំង​ថៅកែ​ហាង នឹង​ក្រុមហ៊ុនស្រា​បៀរ​ហៃ ដែល​បាន​នាំ​នាង​មក​ច្រៀង ដែល​មិនបាន​គិតពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជនសង្ស័យ​ជះ​ស្រា​មកលើ​នាង ហើយ​នាង​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​នោះ​យកទៅ​ឧ​ប​ត្ត​ម្ភ​ទៅលើ​កុមារកំព្រា និង​មនុស្សធម៌ ។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chor lysophann​និង​ឈ្មោះ My toch បាន​សរសេ​បង្ហោះ​ថា មី​ចុយ​ម្រា​យ​អើយ គ្រាន់តែ​គេ​គប់​កំពង់​ស្រា​ពិន​នឹងធ្វើ​ជា​រឿង​ធំ​ទៅ​កើត សួ​ថា​មិនដែល​សុខៗ គេ​ទៅធ្វើ​បែប​នឹង​ទេ​មកពី​មី​ចុយ​ម្រា​យ​ងែ​ង​នឹង​ដែរ ងែ​ង​មក​យូ ហើយ​ហើយ​ម្ចាស់​ហាង​សុំឱ្យ​ងែ​ង​ចាប់​រង្វាន់​ឱ្យ​ភ្ញៀវ​សិន​ហើយ​ចាំ​ឱ្យ​ងែ​ង​ច្រៀង​តែ​ងែ​ង មិន​ព្រម​ទើបត្រូវ​បែបនេះហើយ​វា​សម​មុខ​ងែ​ង​។​

​ជាមួយ​ករណី​នេះដែរ តារា​សម្តែង Mean Sonyta បាន​លើកឡើងថា “​ខ្ញុំ មាន​សូ​នី​តា សុំ​បញ្ចេញយោបល់​ខ្លះ គឺ​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប​ដែរ គ្រាន់​ឃើញ​ទង្វើ​ខ្លះ​មិន​សមរម្យ និយាយ​ទៅ​ទង្វើ​មិន​មិនគួរ​កើត​ទ​ឡើង ម៉េច មិន​ឲ្យ​តម្លៃ​គ្នា​សោះ ហេតុ​អី​មិន និយាយ​គ្នា​ក្នុងនាម​ជា ” មនុស្ស ” រស់នៅក្នុង​ប្រទេស​មាន​ច្បា​ប់ណ៎ មិនមែន​រស់នៅ​ក្នុងព្រៃ​ទេ​បង ។ អ្នកសិល្បៈ​គឺជា​មនុ​ស្សមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌ អ្នក​ប​ញ្ចូ​ន​ពត៌មាន ទៅតាម​ជំនាញ​របស់ខ្លួន និយាយ​ទៅ​ប្រទេស​ណា​ក៏មាន​សិល្បៈ​ដែរ គ្រាន់តែ​មនុស្ស​អោយ​តំលៃ​ផ្សេងៗ​គ្នា ទៅតាម​ចំណេះដឹង​រៀងៗ​ខ្លួន ពួកគាត់​ជាម​នុស្ស​សាធារណៈ តែ​មនុស្ស​ភាគច្រើន​បាន​ភ្លេច​គិតដល់​ចំនុច​នេះ ហើយ​កុំ​គិតថា​អ្នកសិល្បៈ​គ្រាន់តែ​ជា​អ្នក​កំដរ​អារម្មណ៍ នោះ បើ​ស្អប់​អ្នកសិល្បៈ តែ​ហេតុ​អី​បាន​នៅ​មើល​រឿង នៅ​ស្តាប់​ចម្រៀង​?”​។

​រីឯ តារាចម្រៀង Meas Soksophea បាន​ចូលខ្លួន​មក​បញ្ចេញមតិ​ផងដែរ​ថា សួស្តី បងប្អូន ពូ​មីង និង​មហាជន​ទាំងអស់​។​

​ក្នុងនាម​ខ្ញុំ​ជា​អ្នកសិល្បៈ​មួយរូប អស់​រយៈពេល​១៥​ឆ្នាំ​មកនេះ​។ ខ្ញុំ​សូម​បញ្ចេញមតិ​ខ្លះៗ ទាក់ទង​និង​រឿង​ដែល​បានកើត​ទៅលើ​ប្អូនស្រី ទេព បូ​ព្រឹក្ស កាលពី​យប់ម្សិល​មិញ​នេះ ហើយ​នេះ​ជា​បញ្ហា​មួយ ដែល​តែងតែ​កើតមាន​មកលើ​សិល្បករ សិល្បការិនី​យើង​មួយចំនួន ទាំង​រូបនាង​ខ្ញុំ​ផ្ទាល់ ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​គ្នា​នេះដែរ មិន​ថា​ន​
​ៅ​ក្នុងប្រទេស ឬក៏​ក្រៅប្រទេស​ឡើយ​។ ដូច​ច្នេះ​ខ្ញុំ​សូម​ឲ្យ​មហាជន​ទាំងអស់ មេត្តាជួយ​ឲ្យ​តម្លៃ​សិល្បការិនី​ខ្មែរ​យើង ក៏ដូចជា លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្ត្រី​ទាំងអស់​ទូទាំង​ពិភពលោក មិន​ថា​គាត់​ជា​អ្នកសិល្បៈ ឬក៏​ជា​អ្នកធ្វើការ​អ្វីមួយ​ក៏ដោយ ពួកគាត់​សុទ្ធតែ​មានតម្លៃ​របស់​ពួកគាត់ ហើយ​ស្ត្រី​ទាំងអស់​ប្រៀបបាន​ទៅ នឹង​កូនស្រី បងស្រី ប្អូនស្រី ម្តាយ និង​លោកយាយ របស់​យើង​ដូចគ្នា​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ប្អូន ស្រី ទេព បូ​ព្រឹក្ស ឆាប់​រកឃើញ​ដំណោះស្រាយ​ក្នុង​ប្រការ​ណាមួយ ហើយក៏​សូម​ឲ្យ​ប្អូន នៅតែមាន​កម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បី​សិល្បៈ​ខ្មែរ​យើង​ត​ទៅមុខទៀត​។​

​លោក​អ៊ឹម ជីវ៉ា ៖ ខ្ញុំបាទ អ៊ឹម ជីវ៉ា សូម​គោរព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ចាត់វិធានការ​ចាប់​ជនល្មើស​និង​បក្ខពួក ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ដោយ​ចេតនា​ចំពោះ​តារាចម្រៀង កញ្ញា ទេព បូ​ព្រឹក កាលពី​វេលា​យប់មិញ​ផង ដោយ​កន្លែងកើតហេតុ នៅ​ហាង សមុទ្រ ទីតាំង​ផ្ទះ​លេខ ៧២ ផ្លូវ​លេខ ១១៨ ស្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ នេះ​ត្រឹមតែ​ស្រា​បៀ​និង​កំប៉ុង​គប់​និង​ជះ​លើ ចុះបើ​ក្នុង​កំប៉ុង​នោះ​ជា​ទឹក​អាស៊ីត និង​ជា​អ្វី​ផ្សេង​វិញ តើ​តារាចម្រៀង​ម្នាក់នេះ​ទទួល​គ្រោះថ្នាក់​យ៉ាងណា​??? បើសិនជា​បុគ្គល​នោះ​មិន​ពេញចិត្ត​តារាចមរៀង ទេព ប៉ូ​ព្រឹក គាត់​មិនត្រូវ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​ឡើយ តែ​ទង្វើ​ដ៏​សែន​ថោកទាប​និង​ការមើល​ងាយ មកលើ​ជនរងគ្រោះ​ជា​តារាចម្រៀង​ម្នាក់នេះ គឺជា​ចេតនា​គិតទុក​ជាមុន​ចំពោះ​ជនល្មើស ដែល​អាច​ចាត់ទុកថា​ជាការ​ករណី​ប៉ុនប៉ង ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​គិតទុក​ជាមុន ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ឯកឧត្តម​ខាងលើ សូម​ឯកឧត្តម និង​សហការី មេត្តាជួយ​ចាត់វិធានការ​ជាបន្ទាន់ កុំ​ឲ្យ​ជនល្មើស​រួចខ្លួន​ឲ្យ​សោះ និង​ដាក់ទោស​ទៅតាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​ប្រជាជន​ខ្មែរ​មួយចំនួនទៀត​គាត់​យកតម្រាប់​គំរូ​តាម ។ ដោយ​ក្តី​គោរព​អំពី​ខ្ញុំបាទ អ៊ឹម ជីវ៉ា ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​។​

​ចំណែក លោក​William Guang វ​ឌ្ឍ​នា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ថ្លែងថា តារា​ស្រុក​គេ ទទួល​ដោយ​កម្រងផ្កា​​តារា​ស្រុក​ឯង ទទួល​ដោយ​ជះ​ស្រា ជិះជាន់​ហឹ​ង្សា​មើលងាយ​បន្ថោក ខ្មែរ​ស្រឡាញ់​ខ្មែរ និយាយ​កោ​កកោក ការពិត​បន្ថោក​បន្ទាប​សាសន៍​ឯង ។ “​និយាយ​ចំពោះ​ករណីនេះ​”​។​

ចំណែក​គណនី Mey បាន​បញ្ចេញ​ទស្សន​យ៉ាង​ចាស់ដៃ​តែម្តង គឺ​មី​ចុយ​ម្រា​យ​អើយ គ្រាន់តែ​គេ​គប់​កំប៉ុង​ស្រា​ប៉ុណ្ណឹង ធ្វើជា​រឿង​ធំ​ទៅ​កើត សួរថា​មិនដែល​សុខៗ គេ​ទៅធ្វើ​បែប​នឹង​ទេ មកពី​មី​ចុយ​ម្រា​យ​ងែ​ង​នឹង​ដែរ ងែ​ង​មក​យូរហើយ ហើយ​ម្ចាស់​ហាង​សុំឱ្យ​ងែ​ង ចាប់​រង្វាន់​ឱ្យ​ភ្ញៀវ​សិន ហើយ​ចាំ​ឱ្យ​ងែ​ង​ច្រៀង តែ​ងែ​ង មិន​ព្រម ទើបត្រូវ​បែបនេះហើយ វា​សម​មុខ​ងែ​ង​ហើយ​។​

Sovann Rithy ដែលជា​អ្នកកាសែត បាន​ឆ្លងឆ្លើយ​ជាមួយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មន្ត្រីនគរបាល​ម្នា​ក់ថា  ៖
​ខ្ចិ​ល​​និយាយ​ច្រើន​…!!! ខ្ញុំ​ត្រឹម​ជា​អ្នកការ​សែត តាម​ចិញ្ចើមផ្លូវ សុំ​សួរ​លោក​ប៉ូលិស​ម្នាក់នេះ​បន្តិចបន្តួច​ចុះ​… ?? ឯណា​សិទ្ធិនារី​? ឯណា​លើកកម្ពស់​ស្ត្រី​? ឯណា​ទៅ​ពាក្យ​ថា​ស្ត្រី​ជា​មាតា​ពិភពលោក​? ទាល់​តែមាន​មនុស្ស​ងាប់​ទើប​ប៉ូលិស​ធ្វើការ​ឬ​?

​បើ​លោក​ប៉ូលិស​អាង​ស័ក្តិ​ចង់​ល្បី​ចាំ​ខ្ញុំ​ជួយ​…​តែ​សុំ​ចិត្ត​កុំ​លុប​អ្វីដែល​ខ្លួន​បាន​បង្ហោះ​នឹង​សុំ​ឲ្យ​ខ្ញុំ​លុប​ណា​….!!! មួយជីវិត​ខ្ញុំ​និយាយ​តែ​ការពិត មិន​និយាយ​ការពារ​បុគ្គល​ណា​ឡើយ​….!!! បើ​និយាយ​ការពិត​ត្រូវ​ជាប់គុក​… ក៏​សប្បាយ​ចិត្តនឹង​ទទួល​… ព្រោះ​មុន​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ការងារ ជា​អ្នកព័ត៌មាន​នេះ គឺ​ខ្ញុំ​បាន​ត្រៀម​ចិត្ត​ត្រៀម​កាយ​រួច​អស់ហើយ​។​

​លំពែង ត្រកូល​យ៉ាង បាន​ថ្លែងថា ហួសចិត្ត = គ្រាន់តែ​រឿង​តារាចម្រៀង នាង បូ​ព្រឹក្ស គេ​ជះ​ស្រា​បៀរ​ដាក់ រញ្ជួយ​ដល់​សារព័ត៌មាន​តូចធំ អ្នកធំ​ចេញមុខ​អន្តរាគមន៍ ចំណែក​ទឹកភ្នែក​ពលរដ្ឋ​ដែល​ហូរ​យំសោក រឿង​គេ​អ្នកធំ យក​ដី​ផ្ទះ​ពូក​គាត់ ដូច​មិន​ល្បី​សោះ ខ្មែរ​អើយ​ខ្មែរ ហេតុ​អី​តែៗ​ស្ករៗ​តាម​គ្នា ជា​រឿង​ធម្មតា​ជៀស​មិន​ផុត​ទេ របរ​រាំច្រៀង នៅ​កន្លែង​ស៊ីផឹក​ចឹ​ង វា​តែងតែ​មានរឿង​ទាស់​គ្នា​តិចតួច​ចឹ​ង​ហើយ !​។​

​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សុមេធ ហេង​៖ ទេព បូ​ព្រឹក គ្រាន់តែ​គេ​ជះ​ស្រា​បៀរ​ដាក់ ផ្អើល​ពេញ​ស្រុក​ខ្មែរ ទាំង​បូលិស ទា​ហ៊ាន ជួយ​អន្តរាគមន៍ ចំណែក​ក្មួយ​ខ្ញុំ​វិញ ( ជា​អ្នកលេង​ព្យា​ណូ ) ត្រូវ​ក្បាល​មួយ​កែវ​រយះ​ជាង​១០​ថ្នេរ សន្លប់ ២ ថ្ងៃ ប៉ូលិស​ស្រុក​អូ​រាំង​ឪ ធ្វើ​មិនដឹងមិនឮ គិត​យ៉ាង​មិច​វិញ​បងប្អូន ឬ​មកពី​យើង​មិនមែន​តារា​ល្បី ??? សង្ឃឹមថា បងប្អូន​ជួយ​ស៊ែរ​ផង​។​

លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ជា ៖ “​ខ្ញុំ​គាំទ្រ​សិល្បៈ​ខ្មែរ បើ​វា​មាន​ខ្សែ​ប្រាប់​ខ្ញុំ​”

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បានស្នើ​ឲ្យ​បិទ​ហាង​ខាងលើ និង​បន្ត​រក​យុត្តិធម៌​ដល់​តារាចម្រៀង​រងគ្រោះ​។​

អាចារ្យ​ធំ នគររាជ ដែល​អ្នក​ស្នេហា​សិល្បៈ និង​អភិរក្ស​សិល្ប​បុរាណ បាន​អះអាងថា ៖ “​រឿង​ពីមុន​ជា​ទស្សនៈ​រៀងខ្លួន​របស់​ពួកយើង​! តែ រឿងនេះ​មិន​សម​ណា​កើត​លើ​ប្អូនស្រី​នោះទេ ក៏ដូចជា​អ្នកសិល្បៈ​ដទៃទៀត តម្លៃ​នៃ​អ្នកសិល្បៈ​គ្រប់រូប មិនមែន​តែ​ច្រៀង ឬ​សម្ដែង​ដើម្បី​ដូរ​បាយ​នោះទេ អ្នកសិល្បៈ ប្រើ​សមត្ថភាព ប្រើ​ចំណេះ​ជំនាញ​ដើម្បី​ជា​ទុន មិនមែន​បុគ្គល​អវិជ្ជមាន​ណា​ម្នាក់​អាច មាក់ងាយ ឬ​ប្រមាថ​ដោយ​ចេតនា​ថោកទាប​បែបនេះ​ឡើយ​។ លុយ​អស់លោក​ឯង​កខ្វក់​ពេក​ហើយ សូម​អាជ្ញាធរ​លោក​អន្តរាគមន៍​លើ​ករណីនេះ​ផង​។​

លោក ថៃ នរ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ៖ វា​បង្ហាញ​ពី​ការស្រុត​ចុះ នៃ​សីលធម៌​របស់​បុគ្គល និង​​ការចូលរួម​ស្រុតចុះ​មួយ ផ្នែក​តូច​ណាមួយ​នៃ​សង្គម​ដែរ ។ សម្រាប់​រឿងនេះ​តូច​នេះ ប៉ុន្តែ​បើ​យើង​មានការ​ចេតនា​បំប៉ោង រឿង​វា​នឹង​ធំ​។ យើង​គួរតែ​នាំគ្នា​ជួយ​រំលត់​គ្នា​ទើប​ល្អ​។​

យោងតាម​របាយការណ៍​អធិការដ្ឋាន​ខណ្ឌទួលគោក នៅ​ថ្ងៃទី​២៦ ខែធ្នូ​ បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​នេះ​ជនរងគ្រោះ​ឈ្មោះ ទេព បូ​ព្រឹក្ស ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិល្បករ (​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​) ស្នាក់​នៅផ្ទះ​លេខ​១២៥ ផ្លូវ​លេខ​M01 សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

ជនបង្ក​ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ តែមាន​ភេទ​ប្រុស អាយុ​ប្រហែល​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ភិនភាគ​សម្បុរ​សណ្ដែកបាយ ពាក់អាវ​ស​ដៃ​វែង ពាក់អាវ​ក្នុង​ខោ​។ ក្រោយ​គប់ និង​បាចទឹក​ស្រា​បៀរ​ទៅលើ​ជនរងគ្រោះ​រួច គេចខ្លួនបាត់​។

​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុនស្រា​បៀរ Hite ដោយមាន​លោក គា វី អាយុ​ប្រហែល​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ប្រធាន​ផ្នែក​ទីផ្សារ បាន​ទំនាក់ទំនង​មក​ជនរងគ្រោះ​ឈ្មោះ ទេព បូ​ព្រឹក្ស ជួល​ក្នុងតម្លៃ​៩០០​ដុល្លារ​អាមេរិក​។ នាង​ត្រូវបាន​ជួល​ឲ្យ​ច្រៀង​ក្នុង​១​ម៉ោង ចំនួន​៦​បទ (​ចាប់ពី​ម៉ោង​១០៖០០​នាទី​យប់ ដល់​ម៉ោង​១១៖០០​នាទី​យប់ ចប់​កម្ម​ពិធី​) ក្នុង​កម្ម​ពិធី​ប្រ​ម៉ូ​សិន និង​បញ្ចុះតម្លៃ 4+1 និង​មាន​ការចាប់​រង្វាន់ របស់​ស្រា​បៀរ Hite នៅ​ភោជនីយដ្ឋាន “​សមុទ្រ​” ដែលមាន​ទីតាំង​ផ្ទះ​លេខ​៧២ ផ្លូវ លេខ​១១៨ ក្រុមទី​៥០ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ហាង​សមុទ្រ។​

​លុះ​មកដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២២និង០៥​នាទី​យប់ ជនរងគ្រោះ​ឈ្មោះ ទេព បូ​ព្រឹក្ស បានមក​ចូលដល់​ភោជនីយដ្ឋាន “​សមុទ្រ​” រួច​ហើយក៏​ឡើង​ច្រៀង​។ ក្នុងពេលដែល​ជនរងគ្រោះ កំពុង​ឡើង​ច្រៀង នៅលើ​ឆាក​ប្រគំ​តន្ត្រី ស្រាប់​តែមាន​ជនសង្ស័យ ពុំ​ស្គាល់​អត្តសញ្ញាណ បាន​ដើរ​ចេញពី​តុ​លេខ​៣៦ ដោយ​ដៃ​មាន​កាន់​កំប៉ុង​ស្រា​បៀរ Hite យកមក​គប់​ទៅលើ​ជនរងគ្រោះ កំពុងតែ​ច្រៀង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្រែក​ឡូឡា និង​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ពេលធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ខាងលើ​ក៏​គេចខ្លួន​បាត់ទៅ​។​

​លុះ​មកដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១០៖០០​នាទី​ព្រឹក ជនរងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ តែម្ដង​។ បច្ចុប្បន្ន​សមត្ថកិច្ច​យើង កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​

​សូម​ជំរាប​ថា តារាចម្រៀង ទេព បូ​ព្រឹក្ស នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ បានសម្រេច​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ករណី​បុរស​ម្នាក់ ដែល​ជះ​ស្រា​បៀរ​លើ​នាង ។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បានដាក់​ពាក្យបណ្តឹង​ហើយ​នោះ កញ្ញា ទេព បូ​ព្រឹក្ស បាន​ឲ្យ​ដឹងថា នាង​បានដាក់​ពាក្យបណ្តឹង​ទៅលើ​បុគ្គល​៤​រូប​រួមមាន​៖ បុរស​ដែល​បាន​ជះ​ស្រា​បៀរ​មក​ខ្លួន ម្ចាស់​ហាង សមុទ្រ អ្នករៀបចំ​កម្មវិធី និង​ស្ត្រី​ដែល​អះអាងថា ជា​ម្តាយ​របស់​ជនបង្ក ដែល​បាន​ទះកំផ្លៀង មកលើ​អ្នករាំ​របស់ខ្លួន​ចំនួន​៣​កំផ្លៀង​ពេញទំហឹង និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០​ម៉ឺន​ដុល្លារ​អាមេរិក​។ សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ​អាមេរិក​នេះ នឹងត្រូវ​យកទៅ​បរិច្ចាគ ឲ្យ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារកំព្រា​ជាដើម​៕​ ដោយ​៖​កូ​ឡាប​

spot_img
×