Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ធ្វើ​កូដកម្ម​ទាមទារ តំឡើង​ប្រាក់ខែ​

spot_img

​ភ្នំពេញ ៖ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ប្រមាណ​ជាង​២​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វេី​កូដកម្ម កាល​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ នៅ​កា​រ៉ា​ស​រថយន្ត​ស៊ីន​ទ្រី ផ្លូវបេតុ​បឹង​តា​ម៉ាត ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​បាន​នាំគ្នា​តវ៉ា អត់​ធ្វើការ ដោយ​ទាមទារ​អោយ​ក្រុមហ៊ុន តំឡើង​ប្រាក់ខែ​អោយ​ពួកគេ ចំនួន​១២​ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល​របស់​ពួកគាត់​បន្ថែមទៀត ដោយ​ទាមទារ​លក្ខខណ្ឌ ចំនួន​៤​ចំណុច ដូចជា ៖ ១-​សុំ​អោយ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់សំរាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ។ ២-​ទូរ​ទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រកាស​លេខ ៤៤៣ ក​.​ប​.​ប្រ​.​ក​.​ខ​ល​។ ៣-​ស្នើរ​សុំ​តំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ ចំនួន​១៥$ សម្រាប់​ឆ្នាំ​២០១៩ ។ ៤-​បញ្ហា​ផ្សេងៗ ។​

​កូដកម្ម​នេះ​ដឹកនាំ​ដោយ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសច​រណ៍ ដែល​ដឹកនាំ​ដោយ​លោក ទូច កុសល​។ នៅ​ក្នុង​ការ​តវ៉ា​នេះ កម្មករ​ស៊ីន​ទ្រី បាន​ប្រាប់​អោយ​ភ្នាក់ងារ​សារព័ត៌មាន​ដឹងថា ប្រាក់ខែ​ពួកគាត់ បាន​ចែក​ជា​២​វេន គឺ​វេន​យប់​និង​ថ្ងៃ ដោយ​អ្នក​ធ្វើការ​វេន ថ្ងៃ​ទទួល​បាន​ប្រាក់ខែ​ចំនួន​៥១​ម៉ឺន និង​អ្នក​ធ្វើការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ​៦១​ម៉ឺន ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ ដោយ​ពួកគាត់​ទាមទារ អោយ​ខាង​ក្រុមហ៊ុន តំឡើង​ប្រាក់ខែ​ចំនួន​១២​ដុល្លារ លើ​ប្រាក់ខែ​គោល​ពួកគាត់​បន្ថែមទៀត ព្រមទាំង​អោយ​ក្រុម  ហ៊ុន ផ្តល់​សេ​វ៉ា​ថែមទាំង​សុភាព នឹង​មាន​ប្រាក់​បំណាច់​ឆ្នាំ និង​ហូបចុក​ដូច កម្មករ កម្ម​ការ​នី រោងចក្រ​ដែរ ។

​ជា​លទ្ធិ​ផល​ក្នុង​ការដោះស្រាយ ភាគី​ក្រុមហ៊ុន​ស៊ិន​ទ្រី ព្រមព្រាង​ចំនួន ០៣​ចំណុច​គឺ​ទី​(១.២.៤) ចំពោះ​ចំណុច​ទី​៣ ដែល​កម្មករ​ស្នើរ​សុំ​តំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​១៥$​បន្ថែម ពីលើ​ប្រាក់ខែ​បច្ចុប្បន្ន គឺ​ខាង​ក្រុមហ៊ុន​អោយ​តែ​០៦$​ប៉ុណ្ណោះ និង​តំឡើង​អោយ​០១$​ទៀត នៅ​ខែ​០៧ ឆ្នាំ​២០១៩ តែ​ខាង​កម្មករ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ​ទេ តែ​បញ្ចុះ​នៅត្រឹម​១២$​។​

​ក្នុង​ហេតុការណ៍​នេះដែរ ក៏​មាន​ការប៉ះទង្គិច​គ្នា រវាង​កម្មករ​ស៊ីន​ទ្រី​គ្នាឯង និង​កម្មករ​គ្នាឯង ដោយ​មាន​អ្នកខ្លះ​ចង់បាន​ប្រាក់ខែ​ប៉ុណ្ណឹង ហើយ​អ្នកខ្លះ​ទៀត ទាមទារ​តំឡើង​ប្រាក់ខែ ។

​ដោយឡែក​ខាង​ក្រុមហ៊ុន​វិញ ក៏​បាន​ហៅ​តំណាង​ខាង​កម្មករ​អោយ​ចូល​ចរចារ​គ្នា តែ​ខាង​ក្រុមហ៊ុន​ឡើង​អោយ​ដែរ តែ​តំលៃ​ទៀប​ពេក គឺ​ត្រឹមតែ​៦​ដុល្លារ ទើប​ពួកគាត់​ជា​កម្មករ​ទទួលយក​មិនបាន គឺ​ទាមទារ ១២​ដុល្លារ ទើប​ព្រម​ចូលធ្វើការ​វិញ ដូច្នេះ​ហើយ​បេីសិ​ន​ជា​ការចរចា​មិន​ត្រូវ​គ្នា​ទេ ខាង​កម្មករ​មិន​ព្រម​ចេញ​ទៅ​ប្រមូល​សំរាម​វិញ​ឡើយ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×