Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល រង​នៃ​គណៈ​អភិបាលស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​០៥​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោកនាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក តំណាង​កងកម្លាំង​ទាំង​បី ប្រធានការិយាល័យ មន្ត្រីរាជការ​ចំណុះ​សាលា​ស្រុក​ទាំងអស់ មេឃុំ ស្មៀន ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជាច្រើនរូប​ទៀត ។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដោយ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ធ្វើ​ឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើ​រទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពលរដ្ឋ ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​​​មុខងារសាធារណៈ ស្រប​ទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក អ៊ុង សា ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​លោក ហែម ពិសិដ្ឋ ក៏​បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា ៖

​ទី​១-​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដោយ​ត្រូវ​ចៀសវាង​ឲ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​

​ទី​២-​បង្កើន​ការសហការ​ក្នុង​ការថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​។​

​ទី​៣-​គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុកឲ្យ​បានច្បា​ស់លា​ស់​។

​ទី​៤-​បន្ត​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​

​ទី​៥-​យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀន​ឃុំ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​។

​ទី​៦-​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ

​ទី​៧-​បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​នៅក្នុង​។​

​ស្រុក ជាពិសេស​នៅ​តាម​ទីប្រជុំជន និង​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ស្រុក​។

​ទី​៨-​បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​ទី​៩-​ខិតខំ​រួម​សហការ​គ្នា​អភិវឌ្ឍន៍​ស្រុក​ឲ្យ​កាន់តែ​មាន​ការរីក​ចម្រ​រើន​ថែមទៀត ព្រមទាំង​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ។​

​សូមបញ្ជាក់​ថា ៖ ​យោង​តាម​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ​របស់​ក្រសួងមហាផ្ទៃ​

​លេខ​៧៩១១​ប្រ​.​ក ចុះ​ថ្ងៃ​សុក្រ​១៤​កើត​ខែ​មិគសិ​រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ ធ្នូ ឆ្នាំ​២០១៨ ត្រូវបានតែងតាំង លោក អ៊ុង សា ឋានន្តរស័ក្ដិ​នាយក្រមការ​ថ្នាក់​លេខ​៤​ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយរៀង ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×