Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​ខេត្តតាកែវ​ ចុះ​អនុវត្ត​ន៍​ដោយ​បង្ខំ​រុះរើ​របង​ផ្ទះ​លើ​ព្រំ​ដី​សាធារណៈ​មួយ​កន្លែង​នៅ​ស្រុក​ត្រាំកក់​

spot_img

​តាកែវ​ ៖ លោក ទេព មុនិ​ន្ទ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ​ទទួលបន្ទុក​កិច្ចការ​អាជ្ញា​សាលា​នៅ​ព្រឹក​ថ្ងៃ ពុធ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨​នេះ បាន​ដឹកនាំ​អាជ្ញាធ​ពាក់ព័ន្ធ​របស់​ស្រុក​ត្រាំកក់​ចុះ​ទៅ​អនុវត្ត​ន៍ដោយ​បង្ខំ​រុះរើ​របង​លើ​ព្រំដី​ចាស់​ព័ទ្ធជុំវិញ​ផ្ទះ​របស់​ឈ្មោះ អូ​ក ញ៉ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្បោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​។

​ការចុះអនុវត្ត​ន៍ដោយ​បង្ខំ​រុះរើ​របង​លើ​ព្រំ​ដី​សាធារណៈ​ព័ទ្ធជុំវិញ​វិញ​ផ្ទះ​របស់​ឈ្មោះ អូ​ក ញ៉ គឺ​យោង​ទៅតាម​ដី​ការសម្រេច​អនុញ្ញាតឲ្យ​អនុវត្ត​ជំនួស​ដែល​ចេញ​ដោយ​លោកស្រី អ៊ិន ម៉ានឹត្យ ប្រធាន​សាលាដំបូង​ខេត្ត​ត​តាកែវ​ដោយ​សម្រេច ទី​១​អនុញ្ញាតឲ្យ​លោក​តំណាង​អយ្យការ​អមសា​លា​ដំបូង​ខេត្តតាកែវ​ទទួលបន្ទុក​កិច្ចការ​អាជ្ញា​សាលា​ដឹកនាំ​កម្លាំអ​ចុះអនុវត្តន៍ដោយ​បង្ខំ​រុះរើ​របង​លើ​ព្រំ​ដី​ចាស់​ព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​ឈ្មោះ អូ​ក ញ៉ ដែល​មាន​ទីតាំង​នៅ​ភូមិ​ឃុំ​ខាងលើ​។ ទី​២ បន្ទាប់​ពី​អនុវត្ត​ន៍​រួច​គម្បី​លោក​តំណាង​អាយ្យ​ការអម​សាលា​ដំបូងខេ​ត្ត​តា​កែវបញ្ជូន​លទ្ធផល​នេះ​មក​តុលាការ​អនុវត្ត​នៃ​សាលាដំបូង​ខេត្ត​តាកែវ​វិញ​។​

បន្ទាប់​ពី​អនុវត្ត​ន៍សាលដីការ​ដោយ​ធ្វើការ​វាយ​កម្ទេច​របង​ផ្ទះ​របស់​ឈ្មោះ អូ​ក ញ៉ ដែល​បាន​សាងសង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​នោះ​រួចមក បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​សំដែង​នូវ​ក្ដី​សប្បាយចិត្ត​រីករាយ ហើយ​បាន​ធ្វើការ​ថ្លែង​អំណ​អ​គុណ ចំពោះ​តុលាការ​ដែល​បាន​ផ្ដល់​យុត្តិធម៌​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ព្រមទាំង​ថ្លែង​អំណ​គុណ​ដល់​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ ធ្វើ​ការដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រហូត​ទទួលបាន​ជា​ផ្លែផ្ការ​ក្នុងថ្ងៃនេះ​។​

គួបញ្ចាក់ថាបង​ប្អូនប្រជា​ពលរដ្ឋ ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ដោយ​ប្ដឹង​ឈ្មោះ អូ​ក ញ៉ ដែល​បាន​ធ្វើ​របង​បំពាន​លើ​ផ្លូវ​សាធារណៈ​ដែល​ធ្វើអោយ​ផ្លូវ​ចូល​ភូមិ​តូច​ចង្អៀត ។ សំណុំរឿង​នេះ​បាន​អួ​ស​បន្លាយ​អស់​រាប់​ឆ្នាំ​តែ​នៅ​ទីបំផុត​បងប្អូនប្រជាពលរដ្ឋ​បានទទួ​ល​ពន្លឺយុត្តិធម៌​តាមរ​យៈ​ដី​ការ​សម្រេច​ចុះ​អនុវត្ត​ន៍​រុះរើ​ដោយ​បង្ខំ​នៅ​របង​ដែល​ធ្វើ​លើ​ផ្លូវ​សាធារណៈ​នៅថ្ងៃនេះ​៕​ ដោយ ៖ តាកែវ​

 

spot_img
×