Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ បាន​ទៅ​សួរសុខទុក្ខ​ទា​ហ៊ាន​អា​មេ​រិច​នៅ​អ៊ីរ៉ាក់ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ (វីដេអូ)

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ស្ត្រី​ទីមួយ Melania Trump បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​សួរ​សុខទុក្ខ​ទា​ហ៊ាន​អា​មេ​រិច​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ ក្នុង​កំឡុង​ពេល​បុណ្យ​ណូអែល​។​

​លោក​ត្រាំ និង​ប្រពន្ធ​ខ្លួន បាន​ទៅ​អ៊ីរ៉ាក់​ដើម្បី​អរគុណ​ដល់​ទា​ហ៊ាន​ទាំង​អស់​សម្រាប់​កិច្ចការ ភាពជោគជ័យ និង​ការលះបង់​របស់​ពួកគេ។​

​លោក​ត្រាំ​ក៏​បាន​ប្រកាស​ផងដែរ​ថា អា​មេ​រិច​មិនមាន​គំរោង​ដកទ័ព​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ទេ​។​

​ការធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅសួរសុខទុក្ខ​ទា​ហ៊ាន​នៅ​អ៊ីរ៉ាក់ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច Jim Mattis បាន​លាលែង​ពី​ដំណែង ដោយសារតែ​មាន​គោល​នយោបាយ​មិន​ស៊ីគ្នា បន្ទាប់ពី​លោក ត្រាំ​បានប្រកាស​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន អា​មេ​រិច​មាន​ទ័ព​ចំនួន ៥.០០០​នាក់​ដែល​កំពុង​ឈរជើង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។ វត្តមាន​ទ័ព​អា​មេ​រិច​ដ៏​ច្រើន​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ពួក​ភេរ​វករ​អ៊ីស្លាម IS ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​នេះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×