Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អា​ហ្សង់​ទីន​ម្នាក់ ត្រូវ​គេ​ចាប់​ពង្រាត់​ជាង ៣០​ឆ្នាំ ពេលនេះ​ត្រូវ​ប៉ូលីស​រំដោះ​បាន​វិញ​ហើយ​

spot_img

​ស្ត្រី​ជនជាតិ​អា​ហ្សង់​ទីន​ម្នាក់ ដែល​ត្រូវបាន​ក្រុម​ជួញដូរ​មនុស្ស​ចាប់​ពង្រាត់​ទៅ​ក្នុង​ទសវត្សន៍​ឆ្នាំ ៨០ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​ជួបជុំ​គ្រួសារ​គាត់​វិញ​ហើយ បន្ទាប់ពី​មាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​​ពី​ប៉ូលីស​អា​ហ្សង់​ទីន និង​បូ​លី​វី​។​

​គ្មាន​នរណា​ដឹង​ពី​ទីតាំង​របស់​ស្ត្រី​រងគ្រោះ​ខាងលើ​ឡើយ ប៉ុន្តែ​កាលពីដើមឆ្នាំ​នេះ ប៉ូលីស​ទទួល​បានតំ​រុញ​ថា គាត់​ស្ថិតនៅក្នុង​ទីក្រុង Bermejo ភាគ​ខាងត្បូង​ប្រទេស​បូ​លី​វី ហើយ​បន្ទាប់មក​ប៉ូលីស​បាន​រកឃើញ​ផ្ទះមួយ កន្លែង​ដែល​គាត់​ត្រូវបាន​គេ​ឃុំខ្លួន​។​

​ស្ត្រី​រងគ្រោះ​ខាងលើ​បច្ចុប្បន្ន​មាន​អាយុ ៤៥​ឆ្នាំ​។ គាត់​ត្រូវបាន​រំដោះ​ជាមួយនឹង​កូនប្រុស​អាយុ ៩​ឆ្នាំ​ម្នាក់ ពី​ផ្ទះ​មួយ​ខ្នង​ស្ថិត​ក្នុង​ទីក្រុង​ខាងលើ​។​

​អត្ថ​សញ្ញាណ​របស់​ម្តាយ​កូន​មួយ​ខាងលើ មិន​ត្រូវ​បាន​ប៉ូលីស​បង្ហាញ​នោះទេ​។

​គាត់​ត្រូវបាន​គេ​បញ្ជូន​អោយ​ទៅ​ជួបជុំ​គ្រួសារ​របស់​គាត់​វិញ​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​ត្រូវ​បាន​ជួយសង្គ្រោះ​កាលពី​ដើមខែ​។​

​សេចក្តីថ្លែងការណ៍​របស់​ប៉ូលី​សមិន​បាន​បញ្ជាក់​ថា​តើ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ពង្រាត់​​ស្ត្រី​ខាងលើ កាលពី ៣២​ឆ្នាំ​មុន​នោះ​ទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×