Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ឃុំ​ដង​ពែ​ង និង​ឃុំ​ជីខ​លើ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ នឹង​ទទួល​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រុម ៥៨៥ គ្រួសារ ក្រុម​ប្រជាពលរដ្ឋ ២០០​គ្រួសារ និង​ក្រុម​ប្រជាពលរដ្ឋ ១៧៥ គ្រួសារ​ ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.Ltd ក្រុមហ៊ុន Koh Kong Sugar Industry Co.Ltd ​នៅ​ឃុំ​ដង​ពែង និង​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សាលាឃុំ​ជីខ​លើ ។​

​តាមរយៈ​សេចក្តីជូនដំណឹង​ស្តីពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្តីកំណត់​តំបន់ ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដី​​មាន​លក្ខណៈ​ជា​ប្រព័ន្ធ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​ផៃ​ធូន ផ្លាម​កេសន អភិបាលខេត្ត​ស្តីទី​ខេត្ត​កោះកុង បានបញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ សូម​ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​សេចក្តីប្រកាស​តំបន់​វិនិច្ឆ័យ​ ​និង​ការពន្យល់​ណែនាំ​ពី​មន្ត្រី​គ្រប់​គ្រង ការងារ​តំបន់​វិនិច្ឆ័យ​តំណាង​គណៈកម្មការ​រដ្ឋ​បាល​ស្តីពី​ដំណើរការ​នៃ​ការវិនិច្ឆ័យ​​បំភ្លឺ​ពី​បញ្ហា​ច្បាប់ និង​ឆ្លើយ​រាល់​សំណួរ​ទាក់ទង​នឹង​ការវិនិច្ឆ័យ​តាម​ពេលវេលា​និង​ទីកន្លែង​កំណត់​។ រដ្ឋ​បាន​ល​ខេត្ត​កោះកុង​​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ក្រុម ៥៨៥​គ្រួសា ក្រុម​ប្រជាពលរដ្ឋ​២០០​គ្រួសារ និង​ក្រុម​ប្រជាពលរដ្ឋ ១៧៥​គ្រួសារ​ ​ដែល​មនា​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​ ​នឹង​ឆ្លៀត​ឱកាស​ដើម្បី​ចូលរួម​បំពេញ កាតព្វកិច្ច​របស់​ខ្លួន ពាក់ព័ន្ធ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ យ៉ាង​ផុលផុស​ជាមិនខាន​។​

​សូមបញ្ជាក់​ថា នា​ពេលកន្លងមក ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ នៅ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុង​ផាត់ បាន​លើកគ្នា​ឡើង​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​កោះកុង ផ្តល់​សំណង និង​ដីធ្លី​ទៅ​ឲ្យ​ពលរដ្ឋ​៕​ ​ដោយ ​៖ ​រចនា​

spot_img
×