Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឡាន​ដឹកឈើ បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដួល​ខ្ទេច របួស​មនុស្ស​៤​នាក់​

spot_img

​មណ្ឌលគិរី​ ៖ គ្រោះថ្នាក់​ចរាចរ​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​របស់​សមត្ថកិច្ច​ស្រុកកែ​វសីមា បើក​ប្រដេញ​តាម​ពីក្រោយ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដឹក​ឈើប្រណិត​ពេញ បណ្តាលឲ្យ​រថយន្ត​ដឹក​ឈើ​២ គ្រឿង បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដួល​ខ្ទេច និង​រងរបួស​មនុស្ស​៤​នាក់ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ ១៣៦ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ រថយន្ត​សាំ​យ៉ុង​ដឹកឈើ និង​ក្រុម​រថយន្ត​ប្រដេញ​នោះ បើក​ក្នុង ក្នុង​ទិសដៅ​ពី​ស្រុក​កែវ​សីមា ឆ្ពោះ​ទៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា បណ្ដាលឱ្យ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ រង​ការ​ក្រឡាប់​ជាច្រើន​ត្រឡប់ ចូលទៅ​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​មួយ​ខ្នង បង្ក​ឱ្យ​មនុស្ស​នៅក្នុង​ផ្ទះ​ម្នាក់ រងរបួស​ធ្ងន់ ហើយ​មនុស្ស​៣​នាក់​ទៀត នៅលើ​រថយន្ត​សាំ​យ៉ុង រងរបួស​ធ្ងន់​ស្រាល បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរ​ពែទ្យ​បង្អែក​ស្រុក​ស្នួល ឯ​ម្ចាស់​រថយន្ត​ប្រភេទ​កាមរី​ឆ្លាម មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន ហើយ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ ត្រូវបាន​គេ​បង្ហើប​ថា ម្ចាស់​ឈ្មោះ​រដ្ឋ ជា​កូនប្រុស របស់​លោក​មាស សុភាព មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​២០៤​ខេត្ត​ក្រចេះ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×