Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ រត់​ឡើង​ការដ្ឋាន​សំណង់​នៅ​ក្បាលថ្នល់ ចង់​លោត​សម្លាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់​សង្ស័យ​ប្រើប្រាស់​ជក់​ថ្នាំញៀន​ខ្លាំង ហើយ​មិនដឹង​រត់ចេញ​ពី​ណា ចូល​ក្នុង​ការដ្ឋាន​ផ្សារ​ទំនើប ក្នុង​បំណង​សង្ស័យ​ចង់​លោត​សម្លាប់ខ្លួន ដែល​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​ជាង និង​អ្នកដំណើរ ព្រមទាំង​សមត្ថកិច្ច ចោមរោម​មើល និង​ចុះ​ត្រួតពិនិត្យ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ការដ្ឋាន​សំណង់​ផ្សារ​សហគមន៍​ស៊ីវិល័យ អតីត​ដី​កាសែត​រស្មី​កម្ពុជា ផ្លូវ​ព្រះមុនីវង្ស ក្រុម ៦៩ ស្ថិតនៅ​ភូមិ​១១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា យុវជន​ម្នាក់ អាយុ​ជាង​២០​ឆ្នាំ បាន​រត់​ចូល​ការដ្ឋាន​សំណង់​ក្បែរ​ស្នាក់ការ​កាសែត​រស្មី​កម្ពុជា (​អតីត​ដី​កាសែត​រស្មី​កម្ពុជា​) ហើយ​ឡើង​លើ​អគារ​សំណង់ កំពុង​ស្ថាបនា ប៉ង​លោត​សម្លាប់​ខ្លួន​មិនដឹង​មូលហេតុ ហើយ​សង្ស័យ​បុរស​និង​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត ដោយសារ​សត្ថកិច្ច​សាកសួ​រនាំ​បុរស​នោះ​ថា មាន​គេ​ចង់​សម្លាប់​គាត់​ទើប​ខ្លួន​ភ័យ​រត់​ឲ្យគេ​ជួយ ហើយ​មិន​ដឹងរ​ត់​ទៅ​ណា​មានតែ​ឡើង​ទី​ខ្ពស់​ទើប​អាច​រត់គេច ពី​សេចក្ដីស្លាប់ ក្រោយមក​សមត្ថកិច្ច​ខិតខំ​លួងលោម ឲ្យ​បុរស​នោះ​ចុះ​មក​ក្រោយ តែ​បុរស​សង្ស័យថា​បែក​ថ្នាំ មិន​ព្រម​ចុះ​សោះ កម្ពស់​ប្រហែល​ជាង​១០​ម៉ែត្រ​ឈរ​នៅលើ​ដែក​រន្ទា ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×