Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​​ជន​បរ​ទេស​៣​នាក់​ ព្រួត​គ្នា​វាយ​​ជន​ជាតិ​អា​ល្លឺ​ម៉ង់​ម្នាក់ របួស​ធ្ងន់

spot_img

​សៀមរាប​ ៖​ ជនសង្ស័យ​ជា​ជនបរទេស​ចំនួន​៣​នាក់​ ​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​ វាយ​ទៅ​លើ​ជន​រង​គ្រោះម្នាក់ ជា​ជនបរទេស​​ដូចគ្នាឲ្យរងរបួសធ្ងន់ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ សម្រេចឃុំខ្លួន​បណ្តោះអាសន្ន​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​ កើត​ វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា​ នា​វេលា​ម៉ោង​ប្រហែល​២៤​និង​១០​នាទី ​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខ​ហាង​ ឌ្រី​ង​បារ​ ភូមិ​ស្វាយ​ដង្គំ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​ ជនសង្ស័យ​ ជា​ជនបរទេស​ចំនួន​៣​នាក់​ ភេទ​ប្រុស ​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ ជា​ជនបរទេស​ម្នាក់​ ឈ្មោះ​ MARIO​ MAEHLMEYER​ ភេទ​ប្រុស​កើត​ឆ្នាំ​១៩៧៦​ ជនជាតិ​អា​ល្លឺ​ម៉​ង់​ មុខរបរ​អ្នកជំនាញ​ផ្នែក​អ៊ី​ន​ធើ​ណេ​ត​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​ បណ្តាល​ឲ្យ​សន្លប់ ​និង​រង​របួស​បាក់ឆ្អឹង​ប្រអប់ជើង​ខាងឆ្វេង ​បែក​មាត់ ​រង្គើ​ធ្មេញ​មុខ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សឹង​រឹទ្ធិ​រ៉េ​ត​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រួម​មាន​ ៖​ ១.​ឈ្មោះ​ STRAHIHJADACKOVIC​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨៥​ ជនជាតិ​ស៊ែ​ប៊ី​ មុខរបរ​ គ្មាន​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ថ្មី​ សង្កាត់ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​,​ ២-​ឈ្មោះ​ JAIYESH​ FAUJDAR​ ភេទ​ប្រុស​ កើត​ឆ្នាំ​ ១៩៨៤​ ជនជាតិ​ឥណ្ឌា​ មុខរបរ​អ្នកគ្រប់គ្រង​សណ្ឋាគារ​៨៤​ ស្នាក់​នៅ​សណ្ឋាគារ​៨៤​ ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​សៀមរាប​ និង​ ៣-​ឈ្មោះ​ MARKO​ VITOROVIC​ ភេទ​ប្រុស​ កើត​ឆ្នាំ​ ១៩៨៩​ ជនជាតិ​ ស្លូ​វ៉ា​នៀ​ (​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​)​ មុខរបរ​ធ្វើការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន​សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​។ ​​ជនសង្ស័យ​ទាំង​៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ បញ្ជូន​មក​កាន់​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​សាកសួរ​ ។​

ជនសង្ស័យ​ទាំង​៣​នាក់​ ត្រូវ​បាន​លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​បន្ត​តាម​នីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×