Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​ជីករណ្ដៅ​ដី​ជ្រៅ​ខុស​បទដ្ឋាន​បច្ចេកទេស បាន​កើត​មាន​អនាធិបតេយ្យ នៅ​ភូមិ​ស្លែង ស្រុក​កណ្តាលស្ទឹង​

spot_img

​ខេត្ត​កណ្តាល​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្ត​កណ្តាល បានបង្ហាញ​ការព្រួយបារម្ភ និង​ក្តៅ​ក្រហាយ ដោយសារ​តែ​សកម្មភាព​ជីករណ្តៅ​ដី​មាន​ជំរៅ​ជ្រៅ ហើយ​នៅ​ក្បែរ​ភូមិ​អ្នកស្រុក​កំពុង​រស់នៅ​អាស្រ័យ​ផល ដោយ​មិន​ទុក​ជើងទេ ឡើង​ពី​រណ្តៅ​ដី​ឲ្យបាន​ត្រឹមត្រូវ​ទេ​។​

​ជាងនេះទៀត សកម្មភាព​រថយន្ត​ដឹក​ដី របស់​ឈ្មួញ​ដី​ទាំងនោះ បាន​បង្ក​ឲ្យមាន​ជា​ធូលី​ហុយ ពេល​រថយន្ត​បើក​ឆ្លងកាត់ លំនៅដ្ឋាន​អ្នកភូមិ និង​មិន​បាន​ធ្វើ​របង​ព័ទ្ធ​រណ្ដៅ​ដី ដែល​ជីក​នោះទេ ហើយ​រណ្តៅ​ដី​មាន​ជំរៅ​ជ្រៅ​នេះ បាន​បង្ក​ជា​ក្តីបារម្ភ និង​ប្រឈមមុខ​ខ្លាំង ចំពោះ​កុមារ​តូចៗ និង​សត្វ​ច​ញ្ចឹម របស់​អ្នកស្រុក​ពួកគាត់​។​

​ប្រភពព័ត៌មាន ឲ្យដឹង​បន្ត​ថា សកម្មភាព​ជីក​យក​អាចម៍ដី​ខាងលើនេះ បាន​កើតមាន​ជា​យូរ​មក​ហើយៗ ក្នុង​រយៈពេល​កន្លងមក​នេះ ទោះបី​អ្នក​ភូមិ បាន​ទទូច​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យជួយ​អន្តរាគមន៍​ទប់ស្កាត់​បែបណា​ក្តី ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ក្រុម​អ្នក​ម្ចាស់​អាជីវកម្ម បាន​ត្រូវរ៉ូវ​គ្នា ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ថ្នាក់លើ ទើបបាន​ជា​ឈ្មួញ​ជីករណ្តៅ​យក​អាចម៍ដី​ខាងលើនេះ អាច​បន្ត​សកម្មភាព របស់ខ្លួន ល្មើស​បទដ្ឋាន​បច្ចេកទេស របស់​ក្រសួង ឬ​ល្មើសច្បាប់ បាន​ដោយ​រលូន​រហូតមកដល់​ពេលនេះ​។​

ឆ្លើយតប​បញ្ហា​នេះ លោក បូ ណា​រ៉េត អភិបាលស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បានឲ្យដឹងថា កន្លងមក​អាជ្ញាធរ​ស្រុក ធ្លាប់​បាន​ដាក់​របាយ​ការ ជុំវិញ​កង្វល់​ពលរដ្ឋ ជូន​ទៅ​ថ្នាក់លើ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ ឲ្យជួយ​ទប់ស្កាត់​ទៅលើ​ម្ចាស់​អាជីវកម្ម​ជីក​យក​អាចម៍ដី ដែល​មាន​រណ្តៅ​ជ្រៅ ៗ ជាមុន នឹង​បន្ត​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​ជីក​យក​អាចម៍ដី នៅ​មូលដ្ឋាន​ខាងលើ​នេះ​ដែរ​។​

លោក​បន្តថា ករណី​នេះ​លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ ឲ្យ​ចុះមកពិនិត្យ មើល​ដល់​មូលដ្ឋាន ដែល​កើត​មាន​បញ្ហា ហើយ​ខាង​ក្រសួង និង​ថ្នាក់​ខេត្ត បាន​ចុះមក​ពិនិត្យ រួច​ក្រោយមក​ក៏​បាន​ចេញ​អាជ្ញាប័ណ្ណ​បន្ត ឲ្យ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​នោះ​ជា​បន្ត​ទៀត ដោយ​មិន​បាន​ឆ្លង​យោបល់​ពី​អាជ្ញាធរ​ថ្នាក់​ស្រុក​នោះទេ​។​

ត្រង់​ចំណុច​នេះ លោក បូ ណា​រ៉េត អភិបាលស្រុក​កណ្ដាលស្ទឹង បាន​ហៅ​ការ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ជីករណ្តៅ​ដី​ខាងលើនេះ ថា​បាន​ធ្លាក់​ចុះ​ពីលើ​មេឃ​…​។​

ទាក់ទិន​បញ្ហា​នេះ ចំពោះ បទដ្ឋាន​បច្ចេកទេស របស់​ក្រសួង​ជំនាញ​វិញ គឺ​ច្បាប់​បាន​កំណត់​ថា ការ​ជីករណ្តៅ​ដី​លើស​ពី​មួយ​ហិកតា ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ជំនាញ រួមមាន​៖ ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន​។ ប៉ុន្តែ​បើ​ជីករណ្តៅ​ដី​ត្រឹម​មួយ​ហិកតា អាច​សុំ​ត្រឹម​រដ្ឋបាលខេត្ត​។ ក្នុង​នោះ​បើ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​នោះ មាន​គម្រោង​ធ្វើ​បន្ត​អាជ្ញាប័ណ្ណ​បន្ត គឺ​ត្រូវ​សុំ​ច្បាប់​ពី​សាលាខេត្ត​បន្ត ហើយ​ត្រូវ​តែ​រក្សា​ព្រំដី មិន​រំលាយ​ចូល​គ្នា​ទេ ។ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​ឆ្ងាយ​ពី​ភូមិ របស់​ប្រជាពលរដ្ឋ មិនតិច​ជាង ៥០០​ម៉ែត្រ ឆ្ងាយ​ពី​ដី​អាស្រ័យ​ផល របស់​អ្នកភូមិ​យ៉ាងតិច ១៥​ម៉ែត្រ តាម​ស្ថានភាព​ដី​ជាក់ស្ដែង​។​

ដោយឡែក​ចំពោះ​ជម្រៅ​រណ្តៅ​ដី គឺ​ក្រសួង បានអនុញ្ញាត​មិន​លើសពី ១៥​ម៉ែត្រ ទៅតាម​ស្ថានភាព​ដី​ជាក់ស្ដែង ប៉ុន្តែ​បើ​ខាង​អាជ្ញាធរ​ខេត្ត គឺ​អនុញ្ញាត​ត្រឹមតែ ១០​ម៉ែត្រ ទៅតាម​ស្ថានភាព​ដី ហើយ​ត្រូវ​ធ្វើ​ជើងទេ ក្នុង​រណ្តៅ​ដី និង​ធ្វើ​របង​ការពារ​គ្រោះថ្នាក់​ផ្សេង​ម បើ​រណ្តៅ​ដី​នោះ​មាន​ជំរៅ​ជ្រៅ​។ ហើយ​ចំពោះ ការដឹកជញ្ជូន​ដី​ឬ​ខ្សាច់​វិញ ត្រូវតែ​ស្ងួត​មិន​លើស​ទ្រុង មិន​លើស​ទម្ងន់ និង​ត្រូវ​គ្រប​ឲ្យ​ជិត​ជាដើម​៕ ដោយ​៖ ដែន សីមា​

spot_img
×